Oops! ហ្វូស៊ីល​ពីងពាង «អាយុកាល ១០០លានឆ្នាំ» ត្រូវបាន​ក្រុមអ្នកវិទ្យាសាស្ត្រ​ចិន​រកឃើញ​នៅមីយ៉ាន់ម៉ា…

0

(ណានជីង)៖ អ្នកវិទ្យាសាស្រ្តជនជាតិចិនពីរក្រុម បានផ្តើមការ​សិក្សាទៅលើពូជ​សត្វពីងពាង​ដ៏ចម្លែកមួយ មានដុះកន្ទុយ​យ៉ាងវែង ដែលត្រូវបាន​រកឃើញក្នុងផ្ទាំង​ហ្វូស៊ីល មានចំណាស់​យ៉ាងតិច ១០០លានឆ្នាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារ​ព័ត៌​មាន​​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។

ពូជពីងពាង​ហៅថា Chimerarachne ត្រូវបានរកឃើញ​នៅក្នុងប្រទេស​មីយ៉ាន់ម៉ា ហើយ​របក​គំហើញនេះ បានបំពេញចន្លោះ​នៃ​​ដំណើរការវិវត្តន៍​​របស់ជំពូក​សត្វជើង ០៨នេះ។ សត្វពីងពាង​ដែលត្រូវបាន​រកឃើញ គឺមានទំហំ​ខ្លួនតូច ដែលមានប្រវែង​​មិនលើស​ពី ០២ ទៅ ២.៨ មីលីម៉ែត្រ​​ឡើយ ដោយមិនរាប់​កន្ទុយរបស់ពួកវា ដែលមាន​ប្រវែងស្មើនឹង​តួខ្លួនវាដល់​ទៅពីរដង។

គួរជម្រាបថា បើតាមក្រុមអ្នក​ស្រាវជ្រាវ Chimerarachne គឺជាពពួកសត្វពីង​ចាស់ជាងគេ​បង្អស់ ដែលគេបាន​ដឹង ឬក៏ស្ថិត​នៅក្នុង​ពពួកផុតពូជ​សត្វជើង ០៨ Arachnid ផុតពូជ ដែលមាន​ខ្សែស្រឡាយ​កៀកនឹងប្រភពដើម​ នៃសត្វ​ពីងពាង​បំផុត៕

ចែករំលែក