ទីក្រុង​ញូយ៉កកំពុង​ឡើងកម្តៅខុសពីធម្មតា និងជាប់​​ឈ្មោះ​ជាទីក្រុង​​កខ្វក់​ជាងគេ នៅអាមេរិក​​ថែមទៀត

0

 

(ញូយ៉ក)៖ យោងតាម​របាយការណ៍​មួយ នៃទីភ្នាក់ងារតាមដាន​អាកាសធាតុជាតិ បានឲ្យដឹងថា ទីក្រុងញូយ៉ក​របស់​សហរដ្ឋអាមេរិក ដែលកំពុងតែទទួលរង​កម្តៅ​កើនឡើង​ខ្លាំងខុសពីធម្មតា​នៅក្នុងខែនេះ រហូតដល់​ទៅ ២៥.៦អង្សាសេឯណោះ ខណៈទើប​តែទទួល​ឈ្មោះ​ជាទីក្រុងកខ្វក់ជាងគេ ប្រចាំសហរដ្ឋអាមេរិក​ថែមទៀត។ នេះបើតាមការ​ចេញ​ផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។ ​

សម្រាប់របាយការណ៍ថ្មីមួយទៀត ទើបតែបានចេញផ្សាយថា ទីក្រុងស៊ីវិល័យ​របស់​សហរដ្ឋអាមេរិក គឺទីក្រុងញូយ៉ក បានជាប់ឈ្មោះ​ជាទីក្រុង​​ដ៏កខ្វក់ជាងគេ​បង្អស់​​នៅក្នុងប្រទេស ដោយសារតែ​មានវត្តមាន​នៃសត្វចង្រៃ​ និងសំរាមច្រើន​ជាងកន្លែងណាៗទាំងអស់ នៅទូទាំង​សហរដ្ឋអាមេរិក។

របាយការណ៍​ដែលទើបចេញផ្សាយ​ខាងលើនេះ បានធ្វើការចាត់ថ្នាក់​ទីក្រុងចំនួន ៤០ នៅទូទាំង​សហរដ្ឋអាមេរិក ដោយផ្អែកទៅលើ​ទិន្នន័យស្តី​ពីសត្វចង្រៃ និងសំរាម ពីទីភ្នាក់ងារវាយតម្លៃ​លំនៅឋានអាមេរិក, ទិន្នន័យស្តីពីការបំពុលខ្យល់​ ពីទីភ្នាក់ងារគាំពារ​បរិស្ថាន​អាមេរិក, និងការប៉ាន់ប្រមាណ​ចំនួនប្រជាជន​ ពីការិយាល័យកិច្ចការ​ជំរឿនរបស់​សហរដ្ឋអាមេរិក។

ក្រោយឆ្លងកាត់​ការវាយ​តម្លៃ​ក្រុង​ញូយ៉ក ដែលមានឈ្មោះ​ហៅក្រៅថា «Big Apple» បានឈរនៅ​តំណែង​កំពូលទី ១ ជាមួយពិន្ទុ ៤២៧.៩ នៅក្នុងសន្ទស្សន៍​​នៃភាព​កខ្វក់របស់​ក្រុមហ៊ុន Busy Bee ខណៈទីក្រុង​ឡូសអាន់ជែឡែស (Los Angeles) នៃរដ្ឋកាលីហ្វរញ៉ា។

គួរជម្រាបថា បើតាមរបាយការណ៍​ដដែល​កាលពីឆ្នាំមុន​ គេសង្កេតឃើញថា ផ្ទះសម្បែង​ប្រមាណ ៩០៤,០០០ខ្នង នៅទីក្រុង​ញូយ៉ក​​​មានសំរាមពាសពេញ​លើផ្លូវដែលនៅ​ក្បែរខាង ហើយលំនៅឋាន​ជិត ២.៣​លានខ្នង សុទ្ធតែធ្លាប់ឃើញ​មានសញ្ញា​នៃសត្វកណ្តុរ និងសត្វ​កន្លាត​ជាដើម៕

ចែករំលែក