មិនថា​តែមនុស្ស​លើដីទេ សូម្បីតែពពួក​សត្វ​ក្នុងទឹក ក៏ទ្រាំលែង​លែងបាននឹងកម្តៅ​ផែនដី​ដែរ…

0

(អូស្រ្តាលី)៖ ក្រុមអ្នក​វិទ្យាសាស្រ្ត​អន្តរជាតិបាន​និយាយថា ខណៈពេលដែល​កម្តៅផែនដី​ កើនឡើងពីមួយ​ថ្ងៃទៅមួយថ្ងៃ ប្រភេទសត្វ​ដែលរស់នៅក្នុងទឹក​សមុទ្រមួយចំនួន កំពុងតែមាន​ការប្រែប្រួលគួរឲ្យ​កត់សំគាល់។ នេះបើតាម​ការដក​ស្រង់ពី​សារព័ត៌មាន​អូស្ត្រាលី នាល្ងាច​ថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។

យោងទៅតាម​របាយការណ៍​ នៅក្នុងសិក្សានៅក្នុង​សៀវភៅ​កំណត់ហេតុ ការប្រែប្រួល​អាកាសធាតុ ធម្មជាតិ ដែលត្រូវបានចូលរួម​ដោយ ក្រុមអ្នក​ស្រាវជ្រាវមួយក្រុមមក​ពី​ប្រទេស​អូស្រ្តាលី សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អឺរ៉ុប និង​អាហ្រ្វិកខាងត្បូង បាននិយាយថា ការកើនឡើងកម្តៅ​ទឹកសមុទ្រ​កំពុងតែធ្វើ ការគំរាមកំហែង​​យ៉ាងខ្លាំងដល់​ចំណីអាហារ និងទីជំរករបស់​ជីវិតសត្វ ក៏ដូចជារុក្ខជាតិ​សមុទ្រ។

មិនតែប៉ុណ្ណោះ​ វាក៏អាចធ្វើការ​បំផ្លិចបំផ្លាញ ដល់ទេសភាព​សមុទ្រទាំងមូល​ផងដែរ។
បើទោះបីជាសីតុណ្ហភាព​នៅក្នុងរដូវរងារ និងរដូវផ្ការីក ទាំងកំដៅ​នៅក្នុងទឹក និងលើដីគឺនៅតែ​មានការកើនឡើងយ៉ាងឆាប់​រហ័សបំផុត ដែលវាបានធ្វើឲ្យមានផលប៉ះពាល់​ដល់រដូវ នៃការបង្កើតកូន និងរីកលូតលាស់​របស់សត្វទឹក​ទាំងនោះ។

គួរបញ្ជាក់ថា កម្តៅផែនដី​ត្រូវបានគេ​ព្យាករណ៍ថា នឹងបន្តកើន​ឡើង ដោយសារតែ​​សកម្មភាព​នៃមនុស្សលោក ជាពិសេសប្រទេស​មានឧស្សាហកម្ម​លូតលាស់​ខ្លាំងនោះ មិនមានការថមថយ​នោះឡើយ។ ប្រការនេះវា​នឹងធ្វើឲ្យផែនដីឡើង​កម្តៅ និងទឹកសមុទ្រ​កើនកម្ពស់ ដោយសារតែទឹកកក​រលាយ៕

ចែករំលែក