HOT NEWS: គួរឲ្យរន្ធត់​បំផុត! លោក Stephen Hawking បានទទួល​​មរណភាព​​ហើយ!

0

(អង់គ្លេស)៖ លោក Stephen Hawking រូបវិទូដ៏ល្បីល្បាញ​បំផុតជនជាតិ​អង់គ្លេស ដែលបានធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និងផ្តល់តម្លៃនៃការសិក្សាជាច្រើន ទៅលើជីវិត​ភពផ្សេង និងបញ្ហាពាក់ព័ន្ធ​នឹងប្រហោងខ្មៅនោះ ទីបំផុតបាន​​ទទួលមរណៈភាព​ហើយ ក្នុងអាយុ ៧៦ឆ្នាំ ក្រោយពីទទួលរង​ជំងឺរាប់សិបឆ្នាំ​មកនេះ ដោយអង្គុយ​លើរទេះ និងមានឧបករណ៍​វេជ្ជសាស្ត្រ ជំនួយសុខភាព​ជាប់ជានិច្ចនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នាព្រឹក​ថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។

ព័ត៌មាននានា​បានចេញផ្សាយ​ដូចខាងលើនេះ នៅពេលបាន​ទទួលព័ត៌មានពីក្រុម​គ្រួសារ​របស់លោក Stephen Hawking ផ្ទាល់។ លោក Hawking ត្រូវបានទទួល​ស្គាល់​ទូទាំងពិភពលោក​ថា ជារូបវិទូដ៏ល្បីល្បាញ និងមានការសិក្សា​ស៊ីជម្រៅបំផុត មានដើមកំណើតនៅ​ទីក្រុង Oxford នៃចក្រភព​អង់គ្លេស ទៅលើទ្រិស្តី​នៃការ​ធ្វើ​ដំណើរឆ្លង​ពេលវេលា, ការសិក្សា​ពាក់ព័ន្ធ​ប្រហោងខ្មៅ (Black Hole), និងការវិភាគអំពីជិវិត​អេលៀន។

ស្នាដៃចុង​ក្រោយបំផុត ដែលត្រូវបានផ្សព្វផ្សាយ​ពាសពេញ​ពិភពលោកនោះ គឺលោក Hawking បានចេញនូវ​សេចក្តីព្រមានមួយ ដល់ក្រុមអ្នក​វិទ្យាសាស្ត្រ និងមនុស្សលើ​​ភពផែនដី ឲ្យឈប់បន្តសកម្មភាពស្វែងរកជីវិត​អេលៀន ឬមនុស្សភព​ផ្សេងនោះ​​ទៀតទៅ ព្រោះវានឹងបង្ក​ការគំរាមកំហែង​ដល់ភពផែនដី​ ប្រសិនបើ​អេលៀនទាំងនោះ មកកាន់តែផែនដី​ដោយចេតនាចង់ទន្ទ្រាន​គ្រប់គ្រង។

ជុំវិញការទទួល​មរណៈភាពនេះ កូនៗរបស់​លោក Hawking គឺអ្នកនាង Lucy, លោក Robert និង លោក Tim បា​នអះអាងថា ពួកគេពិតជា​មានអារម្មណ៍ក្តុកក្តួល​បំផុត ចំពោះការលាចាក​លោក នៃឪពុកជាទីស្រឡាញ់​បំផុតរបស់ពួកគេ។

 

ទោះបី​ជាបែបនេះក្តី ស្នាដៃ និងលទ្ធផល​នៃការស្រាវជ្រាវ​របស់លោក នឹងបន្តក្លាយជា​វត្ថុមានតម្លៃ សម្រាប់​អ្នកវិទ្យាសាស្ត្រ និងមនុស្ស​លើផែនដី ធ្វើការស្វែងយល់ ហើយសិក្សា​បន្តទៅមុខទៀត៕

ចែករំលែក