Oops! មហាផ្ទាំងទឹកកក​នៅ​ប៉ូលខាងត្បូង (ទំហំប៉ុន​ប្រទេស​បារាំង) របេះចេញ​ពី ទ្វីបអង់តាក់ទិក​ហើយ…

0

 

(ស៊ីដនី)៖ ផ្នែកបន្ថែម​ទៀតហើយ​ នៃផ្ទាំងទឹកកដ៏ធំមួយ​នៅទ្វីប​អង់តាកទិក ពោលគឺប៉ុន​ប្រទេសបារាំង​មួយទាំងមូល​ឯណោះ បានរបេះ​ចេញ និងកំពុង​រសាត់អណ្តែតនៅ​លើមហាសាគរ ដែលប្រការនេះ​បានធ្វើឲ្យក្រុមអ្នក​វិទ្យាសាស្រ្ត មានក្តីព្រួយបារម្ភជា​ខ្លាំងថា ផ្ទាំងទឹកកក​យក្ស​នេះ អាចរលាយឆាប់​រហ័សឆ្ងាយជាង​ការរំពឹងទុក ស្របពេលដែល​អាកាសធាតុកាន់តែ​ក្តៅទៅៗ ហើយទីបំផុតបង្ក​ឲ្យប៉ះពាល់ធ្ងន់ធ្ងរ​ ដល់​កម្រិត​នីវ៉ូ​ទឹកសមុទ្រ​។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ ចេញពីសារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨។

ផ្ទាំងទឹកកកមាន​ឈ្មោះថា Totten Glacier ស្ថិតក្នុងចំណោម​បណ្តាផ្ទាំងទឹកកក​ធំៗ​បំផុត​ នៅតំបន់អង់តាក់ទិក ហើយអ្នក​វិទ្យាសាស្រ្ត បាន​ផ្តោត​​ការ​យកចិត្តទុកដាក់​ និងតាមឃ្លាំមើល​មិនដាក់ភ្នែក​នោះឡើយ ចំពោះការ​ដែលវារលាយ ដោយសារតែ​បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់​នៃទឹក ដែលផ្ទាំងទឹកកក​មហិមានេះ អាចនឹងបង្កឡើង​បាននា​ថ្ងៃអនាគត។​

គួរជម្រាបថា ផ្ទាំងទឹកកធំៗនៅតំបន់ប៉ូល​គឺជាប្រភពនៃទឹកសាប​ភាគច្រើន​របស់ផែនដី និងជាកត្តាចម្បង​ជាងគេ ក្នុងការធ្វើឲ្យ​កម្រិត​កម្ពស់​​ទឹក​សមុទ្រមាន​ការកើនឡើង នៅពេលដែលពួក​វារលាយ។ បើតាមការតាមដាន​​របស់ NASA កាលពី​​ចន្លោះឆ្នាំ២០០២ និងឆ្នាំ២០១៦ ទ្វីប​​អង់តាក់ទិក បានបាត់បង់ផ្ទាំងទឹកកក​គិតជាទម្ងន់​ប្រមាណ ១២៥ជីហ្គាតោន (Gigatonnes) ក្នុងមួយឆ្នាំ ដែលជាហេតុបង្ក​ឲ្យ​កម្រិតកម្ពស់​ទឹក​សមុទ្រទូទាំង​ពិភពលោក កើនក្នុងចំនួន ០.៣៥មីលីម៉ែត្រ ជារៀងរាល់ឆ្នាំ។

ចំណុចសំខាន់៖ ក្រុមអ្នកវិទ្យាសាស្ត្រ​មានការព្រួយបារម្ភ ព្រោះតែការរបេះចេញ ដ៏ធំមហិមា នៃផ្ទាំងទឹកកកខាងលើនេះ គឺគ្មានវិធីណាមួយ អាចធ្វើការផ្សះផ្សាវិញបាន​ឡើយ ហើយប្រាកដណាស់ថា វាជាសញ្ញាដ៏អាក្រក់បំផុត នៃការឡើងកម្តៅផែនដី។ ជាក់ស្តែងបើផ្ទាំងទឹកកករបេះចេញពីបណ្តុំផ្ទាំងធំរបស់វាបែបនេះ វានឹងបង្កឲ្យវា​រលាយ​កាន់តែឆាប់ជាងធម្មតា ហើយវាក៏ជាអាច​ជាកត្តាបង្កឲ្យសត្វភែនឃ្វីន​រាប់លានក្បាល ធ្វើការ​បម្លាស់ទី បើតាមការផ្សាយព័ត៌មានកាលពី​ប៉ុន្មានសប្តាហ៍​មុនផងដែរ។

រំលឹកព័ត៌មាន៖ យោងតាម​ការសិក្សាមួយ​ ដែលត្រូវបានចេញ​ផ្សាយនៅក្នុង​ទស្សនាវដ្ដី Nature Climate Change បានឱ្យដឹងថា សត្វភែនឃ្វីនឃីង គឺជាប្រភេទសត្វ​ដែលអាចអត់ធ្មត់​ជាមួយនឹង​សីតុណ្ហភាព ព្រមទាំងអាច​ស្វែងរកជំរក​សមស្រប និងអាហារ​សម្បូរបែប​ដើម្បីរស់នៅ និងចិញ្ចឹមកូនចៅ​របស់ពួកវាពេញ​មួយឆ្នាំ។ ដោយឡែក ខណៈពេល​ដែលអាកាសធាតុ​បានផ្លាស់ប្តូរយ៉ាង​ឆាប់រហ័ស សត្វភែនឃ្វីនទាំងអស់នោះ ក៏ត្រូវផ្លាស់ទីពីកោះភាគ​ខាងត្បូងទៅកាន់​កោះឆ្ងាយៗ​ផ្សេងទៀត ដើម្បីស្វែងរកអាហារ​សម្រាប់ខ្លួនឯង​ និងកូនៗរបស់ពួកវា។

ជាមួយគ្នានេះដែរ ការសិក្សាបាន​ធ្វើការរំពឹងទុកថា ការធ្វើបំផ្លាស់ទី​ដ៏សែនឆ្ងាយបែបនេះ អាចធ្វើឲ្យចំនួនសត្វ​ភែនឃ្វីនទាំងនោះ​ មានការធ្លាក់ចុះ​ជាអតិបរមា ដែលអាច​​បណ្តាលមកពី ការធ្វើដំណើរ​​រយៈពេលយូរ និងការអត់ចំណី​​អាហារជាដើម បូករួមទាំង​ការយាយីដោយ​ផ្ទាល់

 

ចែករំលែក