ចិនប្រើ​ឧបករណ៍ខួងចូល​ស្រទាប់ដី ០៧គីឡូម៉ែត្រ​ដើម្បី​ពិសោធន៍ តែនៅ​ស្ទើរ​ជាង​រុស្ស៊ី…

0

 

(ប៉េកាំង)៖ ​ការជីកអណ្តូង​ដ៏ជ្រៅមួយ​ សម្រាប់​បម្រើវិស័យ​វិទ្យាសាស្រ្ត ទីបំផុតបាន​បញ្ចប់ជាស្ថាពរ​នៅភាគឦសាន​នៃប្រទេសចិន នាពេល​​ថ្មី​ៗ​នេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៨​ ខែឧសភា ឆ្នាំ២០១៨។

អណ្តូងខាងលើ​មានជម្រៅ ៧,០១៨ម៉ែត្រ ស្ថិតនៅក្នុងគម្រោងមានឈ្មោះ​ថា Songke 2 និងមានទីតាំង​ស្ថិតនៅ​ក្រុង អាន់ដា (Anda) នៃខេត្តហៃឡុងជាំង (Heilongjian) ប្រទេសចិន។ វាត្រូវបាន​គេចាប់ផ្តើម​កាលពី​ខែមេសា ឆ្នាំ២០១៤ ក្រោមការដឹកនាំ​របស់ទីភ្នាក់ស្ទាបស្ទង់​ភូមិសាស្រ្តចិន សហការ​ជាមួយ​​អង្គការ​ប្រមាណ ២០ទៀត។ អណ្តូង​ដែលស្ថិតនៅក្នុង​តំបន់ដីសណ្តរ សុងឡាវ (Songliao) នេះ មានផ្ទុកនូវធនធាន​ប្រេង និងឧស្ម័ធម្មជាតិ​ដ៏សំខាន់​ៗ​​រ​បស់ប្រទេស​ចិន។

គួរជម្រាបថា អណ្តូង Kola នៅភាគពាយ័ព្យ​ប្រទេសរុស្ស៊ី នៅតែបន្តកាន់​តំណែងជាអណ្តូង​ដែលជ្រៅជាងគេបំផុត​លើផែនដី ដោយវាត្រូវ​បានគេ​ខួងចូលទៅក្នុងផ្ទៃផែនដី ​រហូតដល់ទៅ​ជម្រៅ ១២,២៦២ម៉ែត្រ កាលពីឆ្នាំ១៩៨៩ ហើយក៏បានទទួលរងការរិះគន់ថា ជាការបំផ្លាញ​បរិស្ថានធ្ងន់ធ្ងរ​ផងដែរ៕

ចែករំលែក