ព្យុះនៅ​ចិនពិតជា​សាហាវ​មែន ដោយ​បោកបក់​តាំង​ពី បង្គារ បង្កង មឹក និងគ្រឿង​សមុទ្រមកធ្លាក់​ពេញ​ទីក្រុង (រូប​ភាព​ខាង​ក្នុង)

0

 

(ចិន)៖ ទីក្រុងជាប់មាត់​សមុទ្រ គីងតាវ (Qingdao) នៅភាគខាងកើត​ប្រទេសចិន កាលពីថ្ងៃពុធ​កន្លងទៅនេះ បានទទួលរងការវាយ​បោកបក់ពីព្យុះ​ដ៏​ខ្លាំង​ក្លាមួយ ដែលបានបង្កឲ្យ​មានទឹកជន់លិចយ៉ាងធ្ងន់ធ្ងរ​ និងដើមឈើជាច្រើន​ដើមដួលរលំ ប៉ុន្តែអ្វី​ដែល​ពិសេសនោះ គឺវានៅទាន់​អស់​ឥទ្ធិពលអាក្រក់នេះឡើយ។ នេះ​បើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។

បើតាមរូបភាព​យ៉ាងច្រើនសន្ធឹកសន្ធាប់​ នៅលើបណ្តាញ​ទំនាក់ទំនង​សង្គមរបស់ចិន គេបានប្រទះ​ឃើញសត្វសមុទ្រ​ជាច្រើន មានវត្តមាន​​​​នៅ​ក្នុង​ទីក្រុង Qingdao នៅពេល​មានព្យុះ​ខាងលើ។ រូបថតជា​ច្រើនសន្លឹកនៅលើបណ្តាញអ៊ីនធើណែតក្នុងប្រទេសចិន បានបង្ហាញឲ្យឃើញ​ពី​​ផ្ទាំងកញ្ចក់ខាង​មុខរបស់រថយន្ត មានទាំងមែក​ឈើធ្លាក់ចំពីលើ រហូតដល់បង្គារ បង្កង ផ្កាយសមុទ្រ និងសូម្បីតែមឹកធ្លាក់ពីលើថែមទៀតផង​។

គួរជម្រាបថា ក្រៅពីនេះអ្នកប្រើប្រាស់​បណ្តាញ​សង្គមចិន ក៏បានចែករំលែក​វីដេអូ ដែលពួកគេបាន​អះអាងថា បង្ហាញពីសកម្មភាពហ្វូងសត្វ​​ត្រី​ហែលនៅលើផ្លូវលិចទឹក ក្នុងទីក្រុង Qingdao ផងដែរ ខណៈស្ថានភាព​ជន់លិចមានសភាពធ្ងន់ធ្ងរខ្លាំង រហូតដល់រថយន្តខ្លះ ត្រូវគេមើល​ឃើញថា លិចកប់ៗដំបូងនៅ​ក្រោមផ្ទៃទឹកនៅក្នុងទីក្រុង​ថែម​ទៀត៕

ចែករំលែក