ផ្ទុះភ្នំភ្លើង​ទៀតហើយ​នៅភាគនិរតី​ជប៉ុន និងជះកម្អែរផេះ​ឡើងលើ​ផ្ទៃអាកាស ២.៣គីឡូម៉ែត្រ!

0

 

(តូក្យូ)៖ ភ្នំភ្លើង Shinmoe ដែលស្ថិតនៅចន្លោះខេត្ត ខាហ្គោស៊ីម៉ា (Kagoshima) និង មីយ៉ាហ្សាគី (Miyazaki) នៃប្រទេសជប៉ុន បានផ្ទុះឡើង​ជា​ថ្មីម្តងទៀតនាព្រឹកថ្ងៃសុក្រនេះ។ នេះបើតាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ JMA ការផ្ទុះដ៏កក្រើក​សាជាថ្មីម្តងទៀតនៅឯភ្នំ​ភ្លើងជប៉ុន Shimoe ភាគនិរតីនៃប្រទេសជប៉ុននេះ បានបណ្តាលឲ្យ​ពពកផ្សែង និងកម្អែរផេះ​ ជះឡើង​ទៅលើផ្ទៃអាកាស​កម្ពស់ដល់ទៅ ២,៣០០ម៉ែត្រ ចេញពីមាត់​របស់វា។ ជាមួយ​គ្នានេះ JMA បានបន្តរក្សាកម្រិត​ប្រុងយ័ត្ន​នៃភ្នំភ្លើងនេះ​នៅ​​​កម្រិតលេខ ៣ ក្នុងចំណោម​កម្រិតខ្ពស់​បំផុត ៥ ដែលព្រមាន​មិនឲ្យមានការចូល​មកក្បែរ​ភ្នំភ្លើង ដែលមាន​កម្ពស់ ១,៤២១ម៉ែត្រនេះ​ឡើយ។

គួរជម្រាបថា ភ្នំភ្លើង Shinmoe កាលពី​ខែមីនាកន្លងទៅ ក៏​បានផ្ទុះជះ​​កម្អែរផេះឡើង​ទៅផ្ទៃអាកាស​ កម្ពស់រាប់ពាន់ម៉ែត្រ​ផងដែរ៕

ចែករំលែក