ការសិក្សាថ្មីបង្ហាញថា ចក្រវាឡកំពុងតែសាបសូន្យបន្តិចម្តងៗ

0

ឡូសអេនជឺឡែស៖ យោងតាមការសិក្សាស្រាវជ្រាវថ្មី ក្រុមតារាវិទូអន្តរជាតិបានបង្ហាញថា បច្ចុប្បន្នចក្រវាឡរបស់យើងមានថាមពលកាន់តែខ្សោយទៅៗ ដោយថាមពលរបស់វាមានតែ ប្រហែលពាក់កណ្តាលនៃថាមពលដែលចក្រវាឡធ្លាប់មានកាលពី ២រយពាន់លានឆ្នាំមុន ប៉ុណ្ណោះ ដែលនេះបង្ហាញឲ្យឃើញថា ចក្រវាឡរបស់យើងនិងអាចស្លាប់បន្តិចម្តងៗ។

ការរកឃើញមួយចំនួន ដែលត្រូវបានធ្វើបទបង្ហាញនៅក្នុងការប្រជុំសមាគមនៃ មន្ទីរពិសោធន៍ តារាសាស្រ្តអន្តរជាតិលើកទី ២៩ នៃទីក្រុងហូណូលូលូ កោះហាវ៉ៃ បានបង្ហាញអំពីវិសាលភាព ដែលចក្រវាឡកំពុងតែបាត់បង់ថាមពលរបស់វាបន្តិចម្តងៗ ដែលអាចជួយឲ្យក្រុមតារាវិទូ យល់ដឹងកាន់តែប្រសើរអំពីការវិវត្តន៍ និង ទំរង់របស់ចក្រវាឡ (Galaxy)។

លោក Simon Driver ដែលជាអ្នកដឹកនាំក្រុមសមាគមន៍វិទ្យាសាស្រ្តអាកាសចរណ៍ទូទៅ GAMA បាននិយាយថា៖
“ពួកយើងបានប្រើប្រាស់កែវយឺតលំហអាកាស និងកែវយឺតនៅ លើផែនដី ដើម្បីធ្វើការវាស់ស្ទង់អំពីថាមពលរបស់ក្រុមកាឡាក់ស៊ីជាង ២០០.០០០ នៅក្នុងរលកចំងាយដ៏ឆ្ងាយបំផុតមួយ។”

គួរបញ្ជាក់ដែរថា ការពិតនៃចក្រវាឡចុះថយថាមពលរបស់វា ត្រូវបានក្រុមតារាវិទូ ដឹង ចាប់តាំងពីឆ្នាំ ១៩៩០ មកម្ល៉េះ ដោយត្រូវបានគេរកឃើញដោយសារ រលកចំងាយចាប់ពី ពន្លឺអ៊ុយត្រាវីយូឡេតទៅកាន់ ពន្លឺអ៊ីនហ្វ្រា ទៅក្នុងចក្រវាឡ៕

11029650_442453915962980_7112299180674663483_n

ចែករំលែក