តើយើង នឹងរស់នៅលើ ភពអង្គារ យ៉ាងដូចម្តេច?

0
Advertisement

ណាសា៖ លោក Stephen Petranek ជាម្ចាស់ពានរង្វាន់ ផ្នែកអ្នកសារព័ត៌មាន និង ព្យាករណ៍ បច្ចេកវិទ្យា គិតថា មនុស្សនឹងទៅរស់នៅ ភពអង្គារ ក្នុងរយៈពេល ២០ឆ្នាំទៀត។ ទោះបីជា យ៉ាងណាក្តី ក៏មានសំណួរជាច្រើន បាន ចោទសួរលោកថាតើ មនុស្សយើងអាចរស់នៅ លើ ភពអង្គារ បានដោយរបៀបណា? ដែលលោកនឹងធ្វើការ បកស្រាយដូចខាងក្រោមនេះ។

សំណួរៈ តើនឹងមានបច្ចេកវិទ្យាអ្វីដើម្បីឲ្យមនុស្ស អាចទៅរស់នៅលើភពក្រហមបាន?
លោក Petranek បានធ្វើការបកស្រាយថា បច្ចេកវិទ្យាដ៏លំបាកបំផុតមួយ កំពុងតែសិក្សា អំពីរបៀបនៃការសម្រប ខ្លួនជាមួយនឹងភព ហេតុដូច្នេះហើយ ពួកយើងមិនចាំបាច់ស្លៀក សំលៀកបំពាក់អវកាសនោះឡើយ ហើយក៏មិន ចាំបាច់រស់នៅក្រោមដី ក្នុងជំរៅ៦ម៉ែត្រ នោះដែរ។ ដោយឡែក ក្រុមអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា មានប្រភពទឹក ជាច្រើននៅ លើភពអង្គារ ជាពិសេសនៅអឌ្ឍគោលខាងជើង។

ជាក់ស្តែង ទឹកគឺជាមូលេគុលដ៏សំខាន់បំផុតមួយនៅទីនោះ ដែលវាមិនត្រឹមតែអាចផ្គត់ផ្គង់ ជីវិតមនុស្សប៉ុណ្ណោះទេ ទឹកទាំងនោះក៏អាចធ្វើជាឥន្ធនៈសម្រាប់រ៉ូកែតផងដែរ។ ចំណីអាហារ ជារឿងចាំបាច់ ដែលយើងអាចយកគ្រាប់ពូជ ពីផែនដី និង ធ្វើការដំាដុះលើផ្ទៃភពអង្គារបាន ប៉ុន្តែវាត្រូវការពិសោធន៍ជាមុនសិន។ អវកាសយានិក ពិតជាត្រូវការ អាហារបំរុងជាច្រើន ដែលត្រៀមរួចជាស្រេច ពីផែនដី សម្រាប់ផ្គត់ផ្គង់រយៈពេលច្រើនខែនៅភពអង្គារ មុននឹងការ ដំាដុះ ទទួលបានជោគជ័យ។

បញ្ហាមួយទៀត គឺការរកវិធីទប់ទល់នឹងព្យុះព្រះអាទិត្យ។ ដោយសារតែភពអង្គារ គ្មានដែន ម៉ាញេទិចខ្លាំងក្លា ដូចផែនដី នោះព្យុះព្រះអាទិត្យ នឹងបង្កការគម្រាមកំហែង តាមរយៈការ ជះចេញនូវ សារធាតុ វិទ្យុសកម្មទៅ លើផ្ទៃភពអង្គារទាំងមូល។ បើមិនអាចទប់ស្កាត់បានទេ មនុស្សពិតជាគ្រោះថ្នាក់ណាស់ ក្នុងការធ្វើដំណើរលើ ភពអង្គារ ដោយគ្មានខែលការពារ កម្តៅព្រះអាទិត្យគ្រប់គ្រាន់៕

1908046_448966335311738_5687224188181697404_n

11921740_448966355311736_6551789980750733284_n

11947454_448966491978389_426048664803613250_n

11990643_448966331978405_8708209085289540772_n

ចែករំលែក