តើថាសហោះមានមែន ឬទេ?

(អវកាស)៖ ជាការពិតណាស់ ស្ទើរតែមនុស្សគ្រប់គ្នាទៅហើយ នៅលើផែនដី ដែលធ្លាប់បានដឹង និង លឺ អំពីថាសហោះ ពួកភពផ្កាយ ឬ ក៏ពាក្យបច្ចេកទេសហៅថា UFO (Unidentified flying objects) មានន័យ ថាជា វត្ថុហោះហើរ ដែលមិនអាចកំណត់ថាជាអ្វីឲ្យប្រាកដបាន។

គំនិត និង អំណះអំណាងអំពីថាសហោះ នេះបានកើតឡើងតាំងពី សម័យសង្គ្រាមលោកលើកទីពីរ នៅអំឡុងសម័យសង្គ្រាមលោក ១៩៤០ មកម្ល៉េះ ហើយវាកាន់តែរីករាលដាលខ្លាំងនៅឆ្នាំ ១៩៥០។

គ្មាននរណាម្នាក់អាចបកស្រាយ ឬ ផ្តល់ភស្តុតាង ១០០ភាគរយ ថាថាសហោះ ជាអ្វីឲ្យប្រាកដ និង មានប្រភពដើមមកពីណានៅ ឡើយទេរហូតមកដល់ពេលនេះ។ ហើយវាក៏មិនបានបន្សល់ដាន ឬ ក៏បង្កគ្រោះថ្នាក់ដល់នរណាម្នាក់ដែរ នៅលើផែនដី ចាប់តាំងពីវាត្រូវបាន គេអះអាងថា បង្ហាញខ្លួនតាំងពីអំឡុងសង្គ្រាមលោកមក។

ទោះបីជាបែបនេះក្តី មានវីដេអូ និង រូបភាពជាច្រើន បានបង្ហាញ តាមសារព័ត៌មាន និង ទូរទស្សន៍ ទូទាំងសកលោក នៅក្នុងអំឡុងពេល ៧០ឆ្នាំ មកនេះស្តីអំពីការប្រទះឃើញ ថាសហោះ នៅប្រទេសនេះ ឬ តំបន់នេះ តំបន់នោះ។ តែពេលខ្លះ វាគ្រាន់តែការបង្កើតឡើង ដោយ កុំព្យូទ័រ និង ខ្លះទៀត វាមិនបានបង្ហាញភាពច្បាស់លាស់ថាជាអ្វីឡើយ។

សរុបជារួម រហូតមកដល់ឆ្នាំ ២០១៥ នេះ រឿងរាវទាក់ទងនឹងថាសហោះ ឬមួយក៏មនុស្សភពផ្សេង នៅតែជាអាថ៌កំបាំង ប៉ុន្តែក៏មិនមែនជារឿង ថ្មី ដែលអាចបង្កការភ្ញាក់ផ្អើលខ្លាំង ដូចមុននោះដែរ៕

ពាក្យទាក់ទង់៖ ,