ភ្នាក់ងារអវកាស ណាសាសាងសង់ផ្កាយរណបពី Smartphones

0

(រដ្ឋកាលីហ្វ័ញ៉ា)៖ ភ្នាក់ងារអវកាសណាសានិយាយថា ពួកគេនឹងប្រើប្រាស់បច្ចេកវិទ្យា Smartphone ដើម្បីសាងសង់ប្រព័ន្ធផ្កាយរណបយ៉ាងងាយស្រួល និងថ្លៃជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃការរុករកលំហអាកាស។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។

ណាសា បាននិយាយនៅក្នុងវ៉េបសាយរបស់គេថា ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវ Ames របស់ភ្នាក់ងារយានអវកាសណាសានៅ Moffett Field រដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិក កំពុងតែបង្កើតប្រព័ន្ទផ្កាយរណបនៅក្នុងទូរស័ព្ទដៃ ឬ PhoneSats ចំនួន៣គ្រឿង ដែលក្នុងមួយគ្រឿងៗនឹងត្រូវមានទំហំ ៤អ៊ីងការេ ព្រមទាំងមានទំងន់តិចជាង២គីឡូក្រាម។

ភ្នាក់ងារអវកាសណាសានិយាយថា ការប្រើប្រាស់យ៉ាងទូលំទូលាយនៃប្រព័ន្ធសមាសធាតុ Commercial-off-the-shelf ដែលក្នុងនោះរួមមានទូរស័ព្ទដៃស្មាតហ្វូន ម៉ាក HTC Nexus នឹងត្រូវមានតម្លៃ ៣៥០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយគ្រឿង។

ក្រុមអ្នកវិស្វករបាននិយាយថា ជាមួយគ្នានេះដែរ ទូរស័ព្ទដៃម៉ាក HTC Nexus One នឹងមានតួនាទីជាកុំព្យូទ័រយួរដៃដែលមានប្រព័ន្ធផ្កាយរណបនៅក្នុងនោះ ដែលវាអាចកំណត់អំពីទិសដៅនៃយានអវកាស។ ម្យ៉ាងវិញទៀត កាមេរ៉ារបស់smartphoneនោះ អាចត្រូវបានប្រើប្រាស់សម្រាប់ការអង្កេតភពផែនដី។

បេសសកម្មរបស់ PhoneSat ឬ ប្រព័ន្ធផ្កាយរណបនៅក្នុងទូរសព័្ទដៃ Smartphones នឹងត្រូវជាបេសសកម្មដ៏សាមញ្ញមួយ ដែលនឹងត្រូវយកទៅកាន់លំហអាកាសនៅ ក្នុងរយៈពេលដ៏ខ្លីមួយ ដែលវាមានតួនាទីបញ្ជូនរូបភាព digital ព្រមទាំងពត៌មានអំពីដំណើរការនៃប្រព័ន្ធផ្កាយរណបនៅក្នុងភពផែនដី និង លំហអាកាសតាមរយៈកាមេរ៉ារបស់វា៕

160315-nasa-cubesat-1-100650439-large

160315-nasa-cubesat-3-100650440-large

ចែករំលែក