ពិតជាទៅរួចមែន! អវកាសយានិក NASA ប្រមូលផល «បន្លែសាលាដ» ដែលដាំដុះនៅស្ថានីយ៍អវកាសជាលើកដំបូង

(អាមេរិក)៖ ក្រុមអវកាសយានិក ដែលទៅបំពេញបេសកម្មនៅទីអវកាសដ៏សែនឆ្ងាយ ចាំបាច់ត្រូវតែចេះធ្វើយ៉ាងណាឲ្យបរិមាណនៃធនធានសំខាន់ៗនានា និងយានអវកាសមានតុល្យភាពនឹងគ្នាដើម្បីឲ្យការធ្វើដំណើររបស់ពួកអាចឈានទៅកាន់ដល់គោលដៅបាន យ៉ាងឆាប់រហ័សតាមតែអាចទៅរួច ដូច្នេះហើយនៅពេលដែលនិយាយពីបញ្ហាស្បៀងអាហារវិញ គំរោងការណ៍គឺគេនឹងត្រឡប់ទៅ ធ្វើការដាំដុះនូវអ្វីដែលគេបរិភោគនៅក្នុងលំហរអាកាសតែម្តង ហើយខណៈពេលនេះ «បន្លែសាលាដ» ហាក់ដូចជាអាចដាក់បញ្ចូលទៅក្នុងបញ្ជីរាយមុខម្ហូបសម្រាប់ក្រុមអវកាសយានិកបានហើយ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រស្តីពីវិទ្យាសាស្រ្ត Inverse នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។

អវកាសយានិករបស់ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) លោក Shane Kimbrough ដែលមានតួនាទីទទួលខុសត្រូវលើគំរោងនៃការពិសោធន៍ឈ្មោះថា Veggie កំពុងតែសម្រេចបានសមិទ្ធផលយ៉ាងល្អប្រសើរ ដោយនាពេលថ្មីៗនេះលោក Kimbrough ទើបតែបានធ្វើការប្រមូលផលជាលើកដំបូងនូវ «បន្លែសាលាដ» ដែលដាំដុះឡើងដោយផ្ទាល់នៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ (ISS) និងអាចបរិភោគបានជាធម្មតា។

គួរបញ្ជាក់ថានេះគឺជាដំណឹងដ៏ល្អបំផុតមួយសម្រាប់គោលបំណង ដែលចង់បង្កើតប្រភពស្បៀងអាហារប្រកបដោយនិរន្តរភាពមួយ ដើម្បីបញ្ជូនទៅកាន់ភពដទៃៗទៀតដូចជាភពអង្គារជាដើម ខណៈរុក្ខជាតិសាលាដនេះគឺបន្លែមួយប្រភេទដែលមានសារៈប្រយោជន៍ច្រើនហើយនៅក្នុងដំណាក់កាលបន្ទាប់របស់គំរោងនៃការធ្វើពិសោធន៍ Veggie ឬរុក្ខជាតិបន្លែទំនងជានឹងត្រូវប្រើប្រាស់ប្រព័ន្ធកសិកម្មនៅទីអវកាសប្រភេទថ្មីបំផុត ដែលមានសមត្ថភាពក្នុងការផ្តល់ផលបានច្រើន និងប្រសើរជាងមុន៕

astronauts-space-grown-lettuce

mars-farming-189

the-lettuce-grown-by-nasa-astronauts-on-the-iss

ពាក្យទាក់ទង់៖ , , ,

អត្ថបទផ្សេងៗជាច្រើនទៀត...