រកឃើញប្រភពទឹកលើឋានព្រះច័ន្ទ? អ្នកវិទ្យាសាស្ត្រអះអាងថា «ក្នុងព្រះច័ន្ទមិនមែនស្ងួត ដូចការវិភាគពីមុនឡើយ»

0
Advertisement

(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​ជនជាតិអាមេរិក​និយាយថា ពួកគេបានរក​ឃើញទឹក​នៅលើផ្ទៃខាង​ក្រៅរបស់​ព្រះច័ន្ទ ដែលវាមានដើមកំណើតចេញពីផ្ទៃខាងក្នុងរបស់ព្រះច័ន្ទ។ ហេតុដូច្នេះ​ហើយក្រុមអ្នក​ស្រាវជ្រាវ​បានណែនាំថា នៅខាងក្នុងព្រះច័ន្ទ​មិនមែនជា​ផ្ទៃស្ងួតដូចជា​យើងធ្លាប់បានគិតនោះទេ។ នេះបើយោងតាម​ប្រភព​​ព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ២៩ ខែធ្នូ ឆ្នាំ ២០១៦។

ការសិក្សា​ដែលត្រូវបាន​ដឹកនាំ​ដោយ លោកស្រី Rachel Klima ដែលជា​អ្នកជំនាញ​ខាងភពនៅ​ឯ​មហាវិទ្យាល័យ Johns Hopkins បាននិយាយថា ការរុករកនេះ​បានធ្វើឲ្យ​មានការប្រែប្រួល​យ៉ាងខ្លាំង​ចំពោះការយល់ឃើញ​អំពីផ្ទៃទឹក​របស់ឋានព្រះច័ន្ទ។

ទន្ទឹមគ្នានេះដែរ លោកស្រី Klima ជាអ្នកស្រាវជ្រាវ​មួយរូប​នៃវិទ្យាស្ថាន​វិទ្យាសាស្រ្ត​នៃឋានព្រះច័ន្ទ​របស់​ភ្នាក់ងារអវកាស NASA បានបន្តទៀតថា «អស់រយៈពេលជាច្រើនឆ្នាំ ក្រុមអ្នកស្រាវជ្រាវ​មាន​ការជឿជាក់​ថា ថ្មនៅក្នុងភពព្រះច័ន្ទ​គឺជាថ្មស្ងួត»។ ដោយឡែកបច្ចុប្បន្ន ដោយយោងទៅ​តាមបច្ចេកវិទ្យា​ថ្មី លោកស្រី​បាន​អនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្រ្ត​ធ្វើការកំណត់​ម្តងទៀត​ អំពីប្រភពទឹកខាងក្នុងរបស់ភពព្រះច័ន្ទ។

ទីបំផុតលោកស្រី Klima បានអះអាងថា បច្ចេកវិទ្យា​នៃទីពិសោធន៍​ថ្មី​ដែលបានប្រើប្រាស់​គំរូថ្មរបស់​ព្រះច័ន្ទ​ដើម្បីធ្វើ​ការអង្កេតកាលពី ០៥ឆ្នាំមុនបានបង្ហាញឲ្យឃើញថា ​ផ្ទៃខាងក្នុងរបស់ព្រះច័ន្ទមិន​មែនជាផ្ទៃស្ងួត​ដូចជាពួកយើង​ធ្លាប់បានគិតនោះឡើយ។ ហេតុដូច្នេះមានតែការរុក ឬក៏ការព្យាយាមសិក្សាបន្ថែមទៀត​ប៉ុណ្ណោះទើបគេអាចធ្វើការសន្និដ្ឋានជារួម អំពីប្រភពទឹក និងទីតាំងនៃទឹកនៅលើឋានព្រះច័ន្ទបាន៕

ចែករំលែក