ឆ្ងាយស្ទើរមិនហ៊ានគិត! ក្រុមអ្នកវិទ្យាសាស្រ្តអូស្រ្តាលី រកឃើញ «កាឡាក់ស៊ីថ្មីចំងាយ ៥ពាន់លានឆ្នាំពន្លឺ ពីភពផែនដី»

(កង់បេរ៉ា)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​ជនជាតិអូស្រ្តាលី បានប្រើប្រាស់កែវយឺត​ទំនើបថ្មី ដែលអាចមើល​ឃើញ​កាឡាក់ស៊ី​ដាច់ស្រយាលមួយដែលមានចំងាយជាង ៥ពាន់ឆ្នាំពន្លឺ។ នេះបើយោងតាម​ប្រភពព័ត៌មាន​វិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ ២០១៦។

ការរកឃើញនេះត្រូវបានផ្សព្វផ្សាយ​ជាដំណឹង​ នៅក្នុងកិច្ចប្រជុំនៃសមាជិកតារាសាស្រ្តជាតិ ដែលកាឡាក់ស៊ីថ្មីនេះ​ត្រូវបានមើលឃើញ​ ដោយកែវយឺតដ៏ទំនើបរបស់អូស្រ្តាលី (ASKAP) នៅមន្ទីរអង្កេតតារាសាស្រ្ត នៃប្រទេសអូស្រ្តាលីភាគខាងកើត។

ដោយឡែក​ក្រុមអ្នកបានវិទ្យាសាស្រ្តបានប្រើប្រាស់បច្ចេក វិទ្យា​ពិសេស​នៃកែវយឺត​ដើម្បីស្វែងរក​រលក​សំឡេងដែលចេញពីចំណុចកណ្តាលនៃកាឡាក់ស៊ី​ឈ្មោះ PKS B1740-517 ដែលមានទីតាំងនៅជិតកញ្ចុំផ្កាយ​ Ara (បើមើលទៅលើផ្ទៃមេឃ)។

យោងទៅតាមការអង្កេតបានឲ្យដឹងថា កាឡាក់ស៊ីនេះ​មានអាយុជាង ៥ពាន់លានឆ្នាំហើយ ដោយវាត្រូវបាន​ហ៊ុមព័ទ្ធ​ទៅដោយ​ឧស្ម័នអ៊ីដ្រូសែន ទើបអាចបង្កើតជារលកសំឡេងរបស់កាឡាក់ស៊ីបាន។ រហូតមកដល់ពេល​នេះ គេនៅពុំទាន់ទទួលបានព័ត៌មានអ្វីបន្ថែមទៀតឡើយអំពីវា៕

ពាក្យទាក់ទង់៖