មានប្រយោជន៍! អាមេរិកផលិតត្រីធូណាយន្ត សម្រាប់ស្រាវជ្រាវជីវិតនៅក្រោមទឹក ដែលមិនមនុស្សមិនអាចទៅដល់!

0

(អាមេរិក)៖ ក្រសួងសន្តិសុខ Homeland សហរដ្ឋអាមេរិក​និយាយថា ពួកគេ​កំពុងតែ​បង្កើត​ត្រីធូណា​យន្ត​ដើម្បីធ្វើ​ការស្រាវជ្រាវ និងត្រួតពិនិត្យ​តំបន់ក្រោម​ទឹកដែលតូចចង្អៀត ព្រមទាំង​មាន​ភាព​ពិបាក​​សម្រាប់​អ្នកស្រាវជ្រាវ​​ក្នុងការ​ធ្វើ​ដំណើរ​​ទៅដល់។ នេះបើយោង​តាម​ប្រភព​ព័ត៌មាន​​វិទ្យាសាស្រ្ត Science Daily ចេញផ្សាយ​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ ២០១៧។

ក្រសួង​បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត​បាន​ធ្វើសេចក្តី​​រាយការណ៍​ថា ការច្នៃប្រឌិត​និងការបង្កើត​គ្រឿងយន្តនេះ មានរូបរាង​​ដូចជាត្រី​ធូណា​ពិតៗ ដែលវា​ជា​ប្រភេទត្រី​​ដែលអាច​ធ្វើចលនា​​រហ័ស​ជាង​គេ​​បំផុត។ ម្យ៉ាងវិញ​ទៀត គ្រឿងយន្ត​ចេះហែល​​ដែលត្រូវ​បានគេ​ដាក់ឈ្មោះថា BIOSwimmer ត្រូវបានគេច្នៃ​ឡើងជាគ្រឿង​យន្ត​ដ៏ខ្លាំង​មួយ ដោយវា​អាច​ប្រយុទ្ធ និងស៊ូទ្រាំ​ជាមួយ​នឹង​បរិយាកាស​អាក្រក់ៗ​មួយចំនួន​នៅក្រោម​បាត​សមុទ្រជ្រៅ ដែលមនុស្ស​មិនអាច​ធ្វើដំណើរ​ទៅដល់។

គួរបញ្ជាក់​ដែរថា BIOSwimmer ប្រើប្រាស់ថាមពល​អាគុយ និងត្រូវ​បាន​គេច្នៃ​ឡើងសម្រាប់​ប្រើប្រាស់​នៅក្នុង​បេសសកម្មណា​ដែលត្រូវប្រើ​រយៈពេល​យូរ។ ទន្ទឹមនឹងនេះ​ដែរ វាត្រូវមាន​ការតភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ កុំព្យូទ័រ​សម្រាប់ការ​ធ្វើនាវាចរណ៍​របស់វា​នៅក្រោម​បាត​សមុទ្រ ដើម្បីឲ្យ​អ្នកស្រាវជ្រាវ​មានភាពងាយ​ស្រួល​ក្នុងការ​ធ្វើទំនាក់ទំនង និងពិនិត្យ​ទៅលើ​ដំណើរការរបស់វា៕

ចែករំលែក