ភាគច្រើនមិនដឹងរឿងនេះទេ! តាមពិតយានរបស់​រុស្ស៊ីធ្លាប់​ចុះចត និងថតរូបភាពពិតៗលើ «ភពសុក្រ»! (មានរូបភាព)

0

(អវកាស)៖ យានអវកាស​ស៊េរី Venera របស់រុស្ស៊ី (កាលណោះ​ជាសហភាព​សូវៀត) ត្រូវបានបាញ់​បង្ហោះ និងទទួល​បរាជ័យ​ជាច្រើនលើ​ក ប៉ុន្តែមាន​តែ​យាន Venera 13 ប៉ុណ្ណោះ​ដែលបាន​ទទួល​ជោគជ័យ​ក្នុងបេសកកម្ម​នៅលើផ្ទៃ​ភពសុក្រ ដែលយើង​តែងហៅថា​ផ្កាយព្រឹក ឬផ្កាយចោរ គឺការផ្តិត​យករូបភាព​​ជាពណ៌ធម្មជាតិ​បញ្ជូន​មកកាន់​​ភព​ផែនដី​​វិញ ក្រោយពី​វាបានចុះចត​នៅភព​ដ៏មហាសែន​ក្តៅ​នោះ​កាលពី​ថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៨២។ នេះបើតាម​ការដកស្រង់ការ​​ផ្សាយរបស់សារព័ត៌មាន Space។

យានខាងលើនេះ​ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ​សហភាពសូវៀត អភិវឌ្ឍន៍​ឡើង​ដើម្បី​អាច​ស៊ូទ្រាំ​នឹងបរិយាកាស​​ដ៏ក្តៅរបស់​ភពសុក្រ ប៉ុន្តែវាអាច​ទ្រាំទ្រ​បានតែ ៣០នាទីប៉ុណ្ណោះ​ ​បន្ទាប់ពីនោះយាននឹងខូចលែងដំណើរការ​បាន​ទៀតហើយ។ រូបភាព​ដែលទទួលបាន​គឺការបើកផ្លូវ​មួយឲ្យ​ក្រុមអ្នកវិទ្យាសាស្ត្រ​បានដឹងកាន់តែច្បាស់ថា ភពសុក្រ​មិនមែន​ជាកន្លែង​សម្រាប់ស្រាវជ្រាវ ឬក៏មូលដ្ឋាន​របស់មនុស្ស​នៅថ្ងៃអនាគត ដូចភពអង្គារ និងព្រះច័ន្ទ​របស់យើង​នោះ​ឡើយ។

លក្ខណៈមួយចំនួននៃភពសុក្រមានដូចជា៖ មានទំហំស្ទើរប៉ុនភពផែនដី, មានសីតុណ្ហភាពមធ្យមជាង ៤៤០អង្សាសេ, មានពពកគ្របដណ្តប់ជាប់ជានិច្ច (មិនដែលស្គាល់ពន្លឺថ្ងៃ), មានចម្ងាយជិតព្រះអាទិត្យ ជាងផែនដី និងគោចរជុំវិញព្រះអាទិត្យលឿនជាងផែនដី ប៉ុន្តែវិលជុំវិញខ្លួនឯងមហាយឺត, និងមានពន្លឺភ្លឺ​ខ្លាំងជាងគេនៅពេលយប់លំដាប់ទីពីរ​បន្ទាប់ពីពន្លឺព្រះច័ន្ទ នៅលើផ្ទៃមេឃរបស់ផែនដីយើង៕

សូមទស្សនារូបភាពពិតរបស់ភពសុក្រ ដែលត្រូវបានថតដោយយានរុករក Venera 13 ខាងក្រោមនេះ៖

ចែករំលែក