ចេះតែមានហើយ! ផោម និងឧស្ម័នចេញពីសត្វ «ដាយណូស័រ» បានជួយឲ្យភពផែនដីកក់ក្តៅ កាលពី២០០ឆ្នាំមុន!

0

(វ៉ាស៊ីនតោន)៖ ការសិក្សាថ្មី​បានឲ្យដឹងថា ផោម និង ការភើ​របស់ពពួក​សត្វ​ដាយណូស័រប្រហែលជា​បានជួយ​គ្រប់គ្រង​សីតុណ្ហភាព​របស់ភពផែនដី​ ឲ្យមានភាព​កក់ក្តៅ​កាលពី​ ២០០លានឆ្នាំមុន។ នេះបើ​យោង​​តាមការដកស្រង់ព័ត៌មាន ផ្សាយដោយគេហទំព័រ​ព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

ការសិក្សាស្រាវជ្រាវ​ដែលត្រូវបាន​គេចុះផ្សាយ​នៅក្នុង​ ទស្សនាវដ្តី Current Biology បានឲ្យដឹងថា ដាយណូស័រ​បានចូលរួម​យ៉ាងសំខាន់​ ក្នុងការការពារ​ស្រទាប់បរិយាកាស​របស់ភពផែនដី ដោយ​យោងទៅ​តាមការប៉ាន់​ស្មាន​បាន​បញ្ជាក់ថា មានឧស្ម័ន​មេតានជាង ៥៧០​លានតោន​ដែលចេញពីសត្វដាយណូស័រ​ ទៅក្នុងបរិយាកាស។

ក្រុមអ្នកស្រាវជ្រាវ​បាននិយាយថា ឧស្ម័ន​របស់ដាយណូស័រ​គឺជាកត្តា​តែមួយគត់​ដែលអាចជួយ​ឲ្យផែនដី​មានសីតុណ្ហភាព​ក្តៅល្មម​ ពីព្រោះ​នៅក្នុង​សម័យកាល​នោះ ពិភពលោក​ទាំងមូលមាន​សីតុណ្ហភាព​ក្តៅខ្លាំង ហើយឧស្ម័នទាំងនោះវាបានបំលែងខ្លួន នៅពេលប៉ះជាមួយនឹងឧស្ម័នពុលក្តៅនៅលើភពផែនដី ដែលហេតុ​បង្កឲ្យសីតុណ្ហភាពអាកាសធាតុចុះមកក្តៅល្មមៗ។

គួរបញ្ជាក់ដែរថា សីតុណ្ហភាពនាសម័យនោះមានសភាពក្តៅខ្លាំង ដោយសារមានកត្តាផ្សេងៗគ្នាជាច្រើន។ ជាក់ស្តែងវាអាចកើតឡើងទៅបានដោយសារតែ ភ្នំភ្លើង​បានព្រួសភ្លើង​ចេញទៅ​បរិយាកាស​ខ្លំាងជាង​ការផ្ទុះភ្នំភ្លើង​បច្ចុប្បន្ន។

ចែករំលែក