ស្នាដៃថ្មី! កែវយឺតអវកាសរបស់ NASA ទើបចាប់បាន «ពន្លឺដ៏ចម្លែកចេញពីភពមួយ» ដែលមានចម្ងាយ ៤១ឆ្នាំពន្លឺពីផែនដី!

0

(វិទ្យាសាស្រ្ត)៖ ពន្លឺចេញពី​ភពដ៏ចម្លែកមួយដែលមានទំហំ ២ដងនៃភពផែនដីរបស់យើង ត្រូវបាន​គេសង្កេតឃើញ​ដោយកែវយឺត​អវកាសរបស់អង្គការ​ NASA ជាលើកទីមួយ​ដែលក្រុមអ្នកវិទ្យាសាស្ត្រ​បានចាត់ទុកថាជាស្នា​ដៃនៃ​ប្រវត្តិសាស្រ្តថ្មីរបស់ខ្លួន។ នេះបើយោង​តាមប្រភព​ព័ត៌មាន Science Daily ដែលត្រូវបានដកស្រង់នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

កែវយឺតលំហអាកាសរបស់អង្គការណាសា បានចាប់យករួបភាពនៃពន្លឺដែលបានចេញ ពីពិភពដ៏ចម្លែកនោះ ដោយវាវិលជុំវិញផ្កាយដែលមានពន្លឺ៤១ឆ្នាំពីភពផែនដី។ ភពដ៏ចម្លែក​នេះ​ត្រួវបាន​គេស្គាល់​ថា​ ភព 55 Cancri។ ហើយវាត្រូវបានគេរកឃើញនៅក្នុងឆ្នាំ ២០០៤ ប៉ុន្តែវា​មិនមែន​ជាពិភព​ដែលអាច​ឲ្យមានជីវិត​ណាមួយ​រស់នៅ​បានឡើយ។ ទន្ទឹមនឹងនេះដែរវាក៏ត្រូវបានគេហៅថា ជាភពផែនដីពិសេស ដោយសារតែទំហំរបស់វា។

55 Cancri មានអង្កត់ផ្ចិតស្នើនឹង​២ដងនៃ​អង្កត់ផ្ចិតរបស់​ភពផែនដី និងមានកម្រាស់​ក្រាស់​ជាងភពផែនដី​០៨ដង។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា «នេះគឺលើកដំបូងគេបង្អស់​ ដែលពួកយើងបាន​ឃើញពន្លឺ​ចេញពី​ ប្រភេទភពដែល​គ្របដណ្តប់​ទៅដោយដុំថ្ម»។ មួយវិញទៀត​វាគឺផ្នែកដ៏ចម្លែកមួយ​នៃប្រព័ន្ធព្រះអាទិត្យ និងមាន​សីតុណ្ហភាពក្តៅយ៉ាងខ្លាំង​រហូតទៅដល់ ១,៧២៦អង្សារសេ។ វាជាពិភព​ដ៏ងងឹត ពីព្រោះ​វាមានកង្វះខាត​សារធាតុ​ផ្សំនៃបរិយាកាស​ ដើម្បីធ្វើឲ្យភពទាំងមូលមានសីតុណ្ហភាពក្តៅល្មមនោះ។

គួរបញ្ជាក់ដែរថា កែវយឺតអវកាសរបស់អង្គការ NASA ត្រូវបាន​បង្កើតឡើងនៅ​ក្នុង​ឆ្នាំ២០០៣ និងបាន​ចំនាយថវិកា​អស់ ៧៧០លាន​ដុល្លារសហរដ្ឋ​អាមេរិក។ ការបង្កើត​ឡើងនេះ គឺដើម្បី​ជាភាព​ងាយស្រួល​ក្នុងការសិក្សា​ស្រាវជ្រាវ​ផ្សេងៗ​របស់​អ្នកវិទ្យាសាស្ត្រ​ ទៅលើពិភព​ផ្សេងៗ​នៃលំហ​អាកាស៕

ចែករំលែក