យានអវកាស ជូណូ (Juno) គ្រោងផ្សងគ្រោះថ្នាក់ហោះទៅជិតភពព្រហស្បតិ៍ម្តងទៀត ប៉ុន្តែជួបបញ្ហា!

0

(វ៉ាស៊ីនតោន)៖ ខណៈយានអវកាស​ជូណូ (Juno) និងទីភ្នាក់ងារអវកាសណាសា (NASA) កំពុងត្រៀម​លក្ខណៈ​សម្រាប់​ធ្វើ​ការ​ហោះ​ទៅ​កៀក​​នឹង​ភព​ព្រហស្បតិ៍សាជាថ្មីម្តងទៀតនោះ ទីភ្នាក់ងារ NASA រំពឹងថា​នឹងធ្វើការ​សម្រេច​ចិត្តមួយនៅ​ក្នុង​ខែកុម្ភៈខាងមុខ ទៅលើកាល​បរិច្ឆេទដើម្បី​ធ្វើ​​ការចលនា​ពន្យាពេល​មួយ ក្នុងគោល​ដំបង​សម្របសម្រួល​គន្លងគោចររបស់វាសិន។ នេះបើតាម​ដកស្រង់ការ​ចេញផ្សាយ​ពីគេហទំព័រ Space​News នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។

យានអវកាស Juno ដែលបាន​ទៅដល់គន្លង​គោចរនៃ​ភពព្រហស្បតិ៍​កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦​ តាមពិតត្រូវធ្វើការចល័តពិសេស​ម៉្យាងសំដៅកាត់បន្ថយពេលវេលា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦​​ដដែលនេះ ដោយបញ្ឆេះម៉ាស៊ីនធំរបស់វាដើម្បីកាត់រយៈពេល​នៃគ​ន្លង​គោចររបស់វាពី៥៣ ទៅត្រឹម១៤ថ្ងៃ ប៉ុន្តែនៅមុនថ្ងៃកំណត់​មកដល់​ទីភ្នាក់ងារ ​NASA ក៏បានផ្អាកការធ្វើចលនានោះវិញ ដោយសារ​តែ​បញ្ហា​មួយ​​ដែលបានកើតមាន​ឡើងនៅក្នុង​ប្រព័ន្ធរុញច្រាន​កម្លាំងរបស់​យានអវកាស Juno។

ម៉្យាងវិញទៀតចលនា​ខាងលើ ​ដែលត្រូវបាន​រចនាឡើង​ដើម្បីឲ្យ​យានអវកាស Juno អនុវត្តន៍វា​នៅពេលដែល​ស្ថិតក្បែរភពព្រហស្បតិ៍​​ជា​ទី​បំផុតនោះ ពុំត្រូវបាន​ដំណើរការវ​​ឡើយ​នៅអំឡុងការហោះ​ទៅកៀកនឹងភពដ៏ធំមួយនេះកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ហើយសេចក្តី​ថ្លែង​ការ​ណ៍​របស់ NASA កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ​ស្តីអំពីគំរោង​នៃការហោះទៅកៀក​នឹងភពព្រហស្បត៍ជាថ្មីម្តងទៀតនៅថ្ងៃទី០២ ខែ​កុម្ភៈ ខាងមុខនេះនោះ មិនបានលើកឡើង​អំពីផែនការណា​មួយសម្រាប់ការធ្វើចលនា​ពន្យាពេលនោះឡើយ។

ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី២០ ខែមករា សប្តាហ៍មុននេះទៅកាន់គេហទំព័រ SpaceNews លោក David Schurr អនុប្រធានអគ្គភាពវិទ្យាសាស្រ្តនៃភពរបស់ NASA បាននិយាយថាការសម្រេចចិត្តទៅលើថា តើនឹងការកែប្រែកាលវិភាគនៃការធ្វើចលនា​ពន្យា​ពេល នឹងត្រូវធ្វើឡើងនៅខែក្រោយដែរឬយ៉ាងណា៕

ចែករំលែក