តាមពិតចឹងសោះ! ប្រតិទិនជនជាតិអេហ្ស៊ីបបុរាណ​បង្ហាញការពិតអំពី «ផ្កាយទេវតា»!

0

(វិទ្យាសាស្រ្ត)៖ អ្នកតារាសាស្រ្ត​មានយោបល់​ថា ដំណើរភ្លឺភ្លឹបភ្លែត​របស់តារា​មួយដួង​ដែលត្រូវបាន​ជនជាតិអេហ្ស៊ីប​បុរាណហៅថា​ «the Demon ឬទេវតា» ប្រហែល​គ្រាន់ជា​ការ​ឆ្លុះបញ្ចាំង​នៃដំណើរ​ប្រែប្រួលរបស់​តារាតែ​ប៉ុណ្ណោះ។ នេះបើយោងតាម​ប្រភពព័ត៌មាន​វិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ ២០១៧។

ជនជាតិអាហ្ស៊ីប​បុរាណ​បានសរសេរប្រតិទិន​ដែលបានដៅអំពីថ្ងៃសំណាង នឹងថ្ងៃសយ​ដោយយោង​ទៅតាមវិធីគន់គូរតារាសាស្រ្ត​ទាំងអស់នោះ។ ការទស្សន៍​ទាយទាំងអស់នេះ​ត្រូវបានពឹងផ្អឹក​ទៅលើព្រឹត្តិការណ៍នៃ​តារាសាស្រ្ត និង ទេវកថា​វិទ្យា​ដែលបានជះឥទ្ធិពល​លើជីវិត​រស់នៅ​ប្រចាំរបស់​មនុស្សលោក។

ប្រតិទិនដែលត្រូវបានគេថែរក្សាទុកបានល្អបំផុតនោះ គឺប្រតិទិនCairo ដែលជាឯកសារដើមនៅចន្លោះឆ្នាំ ១១៦៣ និង ១២៧១មុនគ.ស ដែលថ្ងៃនីមួយៗត្រូវបានផ្តោតទៅលើសំណាងល្អ ឬសំណាងអាក្រក់ ព្រមទាំងមានរូបតួអង្គនៃទេវកថានីមួយៗផងដែរ។ ក្រុមអ្នកតារាសាស្រ្តនៅឯមហាវិទ្យាល័យ Helsinki ប៉ែកខាងអឺរ៉ុប បានធ្វើការស្រាវជ្រាវកាលពីលើកមុនៗថា ថ្ងៃដែលនាំសំណាងខ្លះអាចកើតឡើងផ្ទួនៗគ្នា ដោយសារតែវា​មានទំនាក់ទំនងជាមួយគន្លងច័ន្ទគតិ និងមួយទៀតគឺការប្តូរទីតាំងរះនៃផ្កាយលើមេឃ។

គួរបញ្ជាក់ថាសម័យអេហ្ស៊ីបបុរាណកាលពី ៦,០០០ឆ្នាំមុននេះ គឺសម័យកាលអភិវឌ្ឍន៍ទាំងផ្នែកអាណាចក្រ​ និងតារាសាស្ត្រ ដោយជាក់ស្តែងកំពូលប្រាសាទពីរ៉ាមីតទាំងបីនៅទីក្រុងជីសា គឺត្រួតស៊ីគ្នានឹងផ្កាយទាំងបី​នៅលើមេឃដែលមានពន្លឺជះមកខ្លាំងគួរឲ្យចាប់អារម្មណ៍ សម្រាប់អ្នករស់នៅលើផែនដី ហើយវាក៏ពាក់ព័ន្ធនឹងរឿងរ៉ាវអាទិទេពជាច្រើន​ របស់សម័យកាល​អេហ្ស៊ីបបុរាណផងដែរ៕

ចែករំលែក