កុំចឹងអី! អង្គការ NASA អាចនឹងរងទុក្ខខ្លាំង ក្រោមរដ្ឋបាលដឹកនាំរបស់ប្រធានាធិបតីអាមេរិកថ្មី!

0

(វ៉ាស៊ីនតោន)៖ សារអ៊ីម៉ែលដែលបាន​មកពីសមាជិក​នៃក្រុមការងារថ្មី​របស់​ទីភ្នាក់ងារអវកាស ណាសា (NASA) បានដាក់សំណើ​ឲ្យមានការ​ប្រកួតប្រជែងផ្ទៃក្នុង​មួយ​ រវាងកម្មវិធីបច្ចុប្បន្នរបស់ NASA និងកម្មវិធី​ពាណិជ្ជកម្មថ្មី ដើម្បីថ្លឹងថ្លែង​ថា​មួយណា​ជាមធ្យោបាយដ៏ល្អ​ជាងគេបំផុត​ ក្នុងការនាំយកមនុស្ស​លោក​ទៅកាន់​គន្លងគោចរ​របស់ព្រះច័ន្ទ​ នៅឆ្នាំ២០២០ខាងមុខ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Space News នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។


គួរបញ្ជាក់ថាទង្វើខាងលើអាច​បង្កជាការគំរាមកំហែង​យ៉ាងខ្លាំងដល់​កម្មវិធី​ ដែលកំពុង​មានវត្តមាន​នាពេលបច្ចុប្បន្ន​របស់​ទីភ្នាក់ងារ​អវកាស NASA មួយចំនួន​រួមមាន Space Launch System និង Orion ដ៏សំខាន់​ជាដើម ដែលបណ្តា​សមាជិក​ដឹកនាំ​នៃសភាជាតិ​អាមេរិក ធ្លាប់បាន​​និយាយអះអាងថា​ពួកគេ នឹងធ្វើយ៉ាង​ការពារ​ឲ្យបានពី​ការផ្លាស់​ប្តូរនានា ដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​ថ្មី​អាចនឹងដាក់ចេញ។

នរណាក៏ដឹងដែរថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ គឺយកការសន្សំសំចៃជាគោល ដោយក្នុងនោះសូម្បី​តែយន្តហោះផ្ទាល់ខ្លួន រថយន្ត ឬគំរោងផ្សេងៗទៀតរបស់ជាតិ ក៏ត្រូវតែមានការគិតគូរខ្លាំង និងមានការកាត់​បន្ថយការចំណាយមិនចាំបាច់ចោលអស់ផងដែរ។ ប្រការទាំងនេះទំនង​ជានឹងបង្កផលប៉ះពាល់​ខ្លាំងដល់​គំរោង​ធំៗ​របស់ NASA ដែលតែងតែ​ចាយលុយរាប់រយរាប់ពាន់លានដុល្លារនោះ៕

ចែករំលែក