Wow! មេ Facebook ចង់បញ្ជូនយានទៅប្រព័ន្ធផ្កាយ «អាល់ហ្វា សេនថារី»! ហេតុអ្វីក៏ផ្កាយនោះពិសេសម្ល៉េះ?

0

(វិទ្យាសាស្រ្ត)៖ ការពីពេលថ្មីៗនេះ​ក្រុមអ្នកវិទ្យាសាស្រ្ត​បានសង្កេតឃើញថា ប្រព័ន្ធផ្កាយ​ដ៏អាថ៌កំបាំង​ដែលត្រូវបាន​ស្គាល់ថា អាល់ហ្វា សេនថារី (Alpha Centauri) ជាអ្នកជិត​ខាងរបស់ប្រព័ន្ធ​អាទិត្យ​យើងនោះ (ចម្ងាយ ៤.៣ឆ្នាំពន្លឺពីផែនដី) បាននឹងកំពុង​បង្ហាញនូវសក្តានុពល​ដ៏អស្ចារ្យនៅក្នុងការ​សិក្សាស្រាវជ្រាវ​ផ្នែកវិទ្យាសាស្រ្ត។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌​មាន​​វិទ្យា​សាស្រ្ត Space.Com ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ទោះបីជាក្រុមអ្នកស្រាវជ្រាវ​ផ្នែកលំហ​អាកាស តែងតែ​បានផ្តោតការ​យកចិត្តទុកដាក់​ទៅលើ​ប្រព័ន្ធព្រះអាទិត្យ​របស់យើង​យ៉ាងណាក្តី ប្រព័ន្ធ​ផ្កាយ Alpha Centauri បានក្លាយជា​ជម្រើសដ៏​សាកសម​ និងអាចសម្រេច​ទៅបានមួយ​ក្នុងការសិក្សា​ស្វែងបន្ថែម​យ៉ាងលម្អិត ហើយថ្ងៃណា​មួយ​នាពេលអនាគត​ នឹងអាចធ្វើ​ដំណើរទៅកាន់​ទីនោះ​ថែមទៀតផង។ ​ប្រព័ន្ធនានា​នៅក្នុង​លំហអាកាស ហើយប្រព័ន្ធ​ផ្កាយនេះ នឹង​អាច​ត្រូវ​បានក្រុម​អ្នកវិទ្យាសាស្រ្ត​ធ្វើដំណើរទៅដល់​ នៅថ្ងៃណាមួយនាថ្ងៃអនាគត។

ប្រព័ន្ធផ្កាយដែលកៀកនឹង​ប្រព័ន្ធព្រះអាទិត្យរបស់យើង​ជាងគេនោះ ទទួលបាន​ចំណាប់យ៉ាងច្រើន​សន្ធឹបសន្ធាប់​នាពេលថ្មីៗនេះ ដោយសារ​​តែការប្រកាស​អំពីបេសកកម្ម Breakthrough Starshot ដែលជាបេសកកម្ម​ដ៏អស្ចារ្យមួយ​គាំទ្រដោយ​អ្នកវិទ្យាសាស្រ្ត​ដ៏ល្បីល្បាញ​ជនជាតិ​អង់​គ្លេស​ លោក Stephen Hawking អ្នកវិនិយោគទុនជនជាតិ​រុស្ស៊ីលោក Yuri Milner និងស្ថានិក​ក៏ដូចជានាយកប្រតិបត្តិ​ក្រុមហ៊ុន Facebook គឺ​មហាសេដ្ឋី​វ័យក្មេងលោក Mark Zuckerberg ជាមួយនិង​គោលដៅក្នុងការបញ្ជូន​យានអវកាស​ទៅកាន់ប្រព័ន្ធ​ផ្កាយ Alpha Centauri នៅថ្ងៃ​ណាមួយនា​ពេលអនាគត។

យ៉ាងណាមិញ​ប្រព័ន្ធផ្កាយខាងលើ​នៅតែមានចម្ងាយ​រហូតដល់ទៅ ៤.៣៧ឆ្នាំពន្លឺ (ស្មើ ៤០ពាន់ពាន់​​លានគីឡូម៉ែត្រ) ពីភពផែនដី​ដដែលនោះ​ទេ ហើយដោយ​សារ​តែ​ចម្ងាយ​​ដ៏សែន​ឆ្ងាយរបស់វា ការធ្វើដំណើរ​ទៅដល់ និងការសិក្សាស្រាវជ្រាវអំពី Alpha Centauri អាចបង្កបញ្ហា​លំបាក​ខ្លាំងជាច្រើន។ ប៉ុន្តែការដែល​វាត្រូវបានបែងចែក​ជា០៣ប្រព័ន្ធធំៗ​ ក្នុងនោះរួមមានប្រព័ន្ធផ្កាយ Alpha Centauri A, ប្រព័ន្ធផ្កាយ Alpha Centauri B និង ប្រព័ន្ធផ្កាយដាច់​ស្រយ៉ាលពណ៌​ក្រហម Proxima Centauri ក៏អាចបង្ហាញពី​ឱកាសដ៏ធំមហិមាសម្រាប់​​ការ​លើកស្ទួយ​ការ​ស្រាវ​ជ្រាវ​ផ្នែកអវកាស​បន្ថែមអំពីអាថ៌កំបាំង​របស់ចក្រវាឡ​ដ៏ធំល្វឹងល្វើយនោះផងដែរ ខណៈមិនទាន់មានការបញ្ជាក់ថា ប្រព័ន្ធផ្កាយនោះអាចភពឬទេវិលជុំវិញវា៕

ចែករំលែក