កាន់តែអាក្រក់ហើយ! «មានឆ្ងល់អត់ថា ​ដើមឆ្នាំ២០១៧នេះ កើតព្យុះភ្លៀងច្រើនដ៏ចម្លែកបំផុត?» ពេលនេះអង្គការ NASA បញ្ជាក់មូលហេតុ!

0

(វិទ្យាសាស្រ្ត)៖ ទិន្នន័យ​ទទួលបានពីផ្កាយ​រណបរបស់​ភ្នាក់ងារអវកាស​ NASA បានបង្ហាញឲ្យឃើញថា នាដើមឆ្នាំ​២០១៧នេះ តំបន់មួយ​ចំនួននៃ​ផែនដីបានទទួលរងគ្រោះ​ ដោយគ្រោះមហន្តរាយ​រញ្ជួយដី និងព្យុះភ្លៀង​ជាច្រើនគួរឲ្យកត់​សំគាល់នាដើម​ឆ្នាំ២០១៧នេះ ដោយក្រុម​អ្នកវិទ្យាសាស្រ្ត​បានធ្វើការ​អះអាងថា បាតុភូត​ទាំងនេះ​ត្រូវបានបង្កើតឡើង​ដោយកត្តា​បំពុល​បរិយាកាស ជាហេតុ​នាំឲ្យ​មានការ​កើនឡើង​នៃកម្តៅ​របស់​ផែនដី។

យោងតាមសេចក្តីរាយការណ៍​របស់ភ្នាក់ងារអវកាស​ណាសា បានឲ្យ​ដឹងទៀតថា​រយៈពេលប៉ុន្មានកន្លង​មកនេះ​កម្រិតទឹកភ្លៀង ឬព្យុះភ្លៀង​ព្រមទាំងបាតុភូត​រញ្ជួយដី​បានកើនឡើង​ជាលំដាប់ ដោយ​ក្រុមអ្នក​វិទ្យាសាស្រ្ត​បានរកឃើញ​ថា បណ្តាលមក​ពីការបំពុល​បរិយាកាស​របស់មនុស្ស ដែលបាន​ធ្វើឲ្យអាកាសធាតុ​របស់ភពផែនដី​ប្រែប្រួល ព្រមទាំងកម្តៅ​កើនខ្លាំងឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

 

ជាក់ស្តែងក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញឲ្យឃើញថា ព្យុះភ្លៀង​ជាច្រើនដែល​បានកកើតឡើង​នៅដើមឆ្នាំ​២០១៧នេះ ត្រូវបាន​បង្កមកពី​កម្តៅនៃភពផែនដី​ដែលបានកើន​ឡើងគួរឲ្យកត់​សំគាល់​ក្នុងរយៈប៉ុន្មាន​ឆ្នាំ​មកនេះ។ ជាមួយគ្នានេះដែរ​ក្រុមអ្នកវិទ្យាសាស្រ្ត​បានបន្តទៀតថា កាលណា​កម្តៅផែនដី​កាន់តែក្តៅខ្លាំង សម្ពាធខ្យល់​ក៏កាន់តែខ្លាំង ហើយ​ «ការធ្វើរំហួតទឹក​ពីមហាសមុទ្រ​ក៏មានកម្រិត​កើនឡើង​ផងដែរ» ដែល​ការ​ធ្វើរំហួតទឹក​ដ៏ច្រើនសន្ធឹកសន្ធាប់​បែបនេះ បង្កបាន​ជាព្យុះភ្លៀង​ខុសរដូវ​ជាច្រើន​គួរឲ្យភ្ញា​ក់ផ្អើល។

គួរបញ្ជាក់ដែរថា​ក្រុមអ្នកវិទ្យាសាស្រ្ត​បានធ្វើការព្រមានថា នៅក្នុងឆ្នាំនេះ​នឹងអាចមាន​ភ្លៀងច្រើនជាងឆ្នាំ​មុនៗ ព្រមទាំង​អាចមានគ្រោះទឹកជំនន់​នៅតំបន់ទំនាប​មួយចំនួន​នៃពិភពលោក ដោយសារ​តែកម្តៅ​ផែននៅ​តែបន្តកើន​ឡើង ដែលអាច​បណ្តាលឲ្យមាន​ការរំហួតខ្លាំង និងការរលាយទឹកកកនៅតំបន់ប៉ូល​ក្នុងកម្រិតដ៏គួរឲ្យ​ព្រួយបារម្ភមួយ៕

ចែករំលែក