រំភើបមែនៗ! អង្គការ NASA ប្រកាសរកឃើញ «ភពចំនួន០៧ គោចរជុំវិញផ្កាយមួយ ដែល០៣ក្នុងចំណោមនោះ អាចមានជីវិត!»

0

(ប៉ារីស)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​នៃអង្គការ​ណាសា នាពេលថ្មីៗនេះ​បានប្រកាសឲ្យដឹង​អំពីរបក​គំហើញ​ដ៏​អស្ចារ្យ​​បំផុត​មួយ​​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​លោក​នៃការរកឃើញ​ដ៏ថ្មីសន្លាង​នូវភព​ចំនួន​០៧​​ ដែលវិល​ជុំវិញ​ប្រព័ន្ធ​ផ្កាយ​តូចមួយ ដែលប្រការ​នេះកំពុង​បើកទូលាយ​នូវ​ទីតាំង​ដ៏ប្រសើរ​ជាងគេបង្អស់​សម្រាប់ការស្រាវជ្រាវ​ក៏ដូចជាស្វែង​រុករក​ជីវិត​នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​ប្រភពព័ត៌មាន​ដដែល​ ភពថ្មីទាំង០៧ខាងលើ​មានទំហំ​ និងទម្ងន់ប្រហាក់​ប្រហែល​នឹងភពផែនដី​របស់យើង​ដែរ​និង​ភាគ​​ច្រើន​ផ្សំ​ឡើង​​ពី​ថ្ម ហើយ​ភព​បី​​នៅ​ក្នុង​ចំណោម​នោះមាន​សភាពសាកសម​បំផុតក្នុងការ​ធ្វើជាទីជ្រកកោន​របស់ផ្ទៃទឹកដ៏​ធំល្វឹងល្វឺយ​ដែលអាចទ្រទ្រង់​ជីវិត​បាន​។ ម៉្យាងវិញទៀត​អ្វីដែលសំខាន់​ជាងនេះទៅទៀត​នោះគឺថា​រយៈចម្ងាយរបស់​ពួកវាពីភពផែនដី និងកម្រិត​ពន្លឺនៃផ្កាយ​របស់ពួកវា​មានឈ្មោះ​ថា Trappist-1 នឹងអនុញ្ញាត​ឲ្យអវកាសយានិក​ធ្វើការបែងចែក​បរិយាកាសនៃ​ភពនីមួយៗ ដើម្បីស្វែង​រកសញ្ញានៃ​សារធាតុទាំងឡាយ​នៃសកម្ម​ភាព​​របស់ភាវៈមាន​ជីវិត។

គួរបញ្ជាក់ដែរប្រព័ន្ធផ្កាយ Trappist-1 ដែលស្ថិតនៅ​ចម្ងាយត្រឹមតែ​ ៣៩ឆ្នាំពន្លឺប៉ុណ្ណោះពីភព​របស់យើងនោះ មានចំនួនភព​ដែលមាន​ទំហំ​ប្រហាក់​ប្រហែលនឹងផែនដី ​ហើយវិលជុំវិញ​ប្រព័ន្ធផ្កាយតែមួយគត់​ច្រើនជាង​បង្អស់ ហើយប្រព័ន្ធ​ផ្កាយតូចនេះ​មានសីតុណ្ហភាព​មិនក្តៅពេក​រហូត​ដល់ធ្វើឲ្យទឹកក្លាយ​ជារំហួត និងមិនត្រជាក់​ពេករហូតដល់ធ្វើអ្វីៗ​ក្លាយជាទឹកកក​នោះឡើយ​។

ក្រុមអ្នកវិទ្យាសាស្រ្ត​បានចាប់ផ្តើមតាមដាន​មើល Trappist-1 ដែលជាកូនផ្កាយ​តូចមួយមានទំហំមិន​ដល់១០ភាគរយ​នៃទំហំរបស់ព្រះអាទិត្យ​ឡើយនោះ ជាមួយនឹង​កែវយឺតអវកាស​ដ៏មានអនុភាពមួយ​កាលពីឆ្នាំ២០១០ និងក្នុងឆ្នាំ២០១៥​បានធ្វើចេញ​របាយការណ៍ថា​​មានភព​ចំនួន​បី​វិល​​ជុំវិញ​វា។ ក្រោយមក​ទៀតពួកគេបានរកឃើញ​ថាភពទាំងអស់ដែលស្ថិត​ក្នុងប្រព័ន្ធផ្កាយ Trappist មានចំនួនសរុប​០៧ភព។

ដោយឡែកបើ​ធ្វើការប្រៀបធៀបពី​ចម្ងាយរវាង​ព្រះអាទិត្យ​របស់យើង​ និងភព​របស់វា​វិញ​ក្រុមគ្រួសារ​នៃប្រព័ន្ធផ្កាយ Trappist-1 ស្ថិតក្នុងចង្កោម​​យ៉ាងកៀក​ជាមួយគ្នា។ ជាការពិតណាស់​កូនផ្កាយនោះ និងភពទាំងពីររបស់វាជាមួយ​ដំណើរគោចរមាន រយៈ​ពេលចាប់ពី១​ថ្ងៃកន្លះរហូតដល់​​១២​ថ្ងៃនោះ គឺស្ថិតនៅក្នុងគន្លង និងគម្លាត​ដូចព្រះអាទិត្យ​យើង និងភពភពពុធ​ ប៉ុន្តែ Trappist-1 ធ្វើការបញ្ចេញ​ធាតុវិទ្យុសកម្ម និងសីតុណ្ហភាពក្នុងកម្រិតដ៏ទាប​សមរម្យមួយ ដូច្នេះវាអាចធ្វើឲ្យបរិយាកាស ស្ថិតក្នុងចន្លោះ​ពីសូន្យទៅ​​មួយរយអង្សាសេប៉ុណ្ណោះ៕

ចែករំលែក