ភាគច្រើនលែងជឿហើយ! ទស្សនាកម្រងរូបភាព «អេលៀន និងថាសហោះ» ដែលសុទ្ធតែជារឿងប្រឌិត!

0

(អវកាស)៖ វាពិតជារឿងដែលពិបាកនឹងបង្ខំ ឲ្យនរណាម្នាក់ជឿ ឬមិនជឿទៅលើអ្វីដែលគ្រាន់តែមាន​នៅលើរូបភាព ប៉ុន្តែយើងមិនអាចមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់អះអាងពីរឿងនេះ។ អ្វីដែលសំខាន់​នោះក្រុមអ្នកវិទ្យាសាស្ត្រ​មិនដែលធ្លាប់អះអាងជាផ្លូវការថា មានអេលៀន ឬថាសហោះ​ធ្លាប់មកកាន់​ភពផែនដី​នោះឡើយ ប៉ុន្តែពួកគេជឿថាអេលៀន ឬជីវិតភពផ្សេង​មានប្រាកដមែន គ្រាន់តែមិនដឹងថា មានរូបរាងបែបណា និងស្ថិតប្រព័ន្ធព្រះអាទិត្យមួយណាប៉ុណ្ណោះ។

ជាការពិតណាស់ ស្ទើរតែមនុស្សគ្រប់គ្នាទៅហើយ នៅលើផែនដី ដែលធ្លាប់បានដឹង និង លឺ អំពីថាសហោះ ពួកភពផ្កាយ ឬ ក៏ពាក្យបច្ចេកទេសហៅថា UFO (Unidentified flying objects) មានន័យ ថាជា វត្ថុហោះហើរ ដែលមិនអាចកំណត់ថាជាអ្វីឲ្យប្រាកដបាន។

គំនិត និង អំណះអំណាងអំពីថាសហោះ នេះបានកើតឡើងតាំងពី សម័យសង្គ្រាមលោកលើកទីពីរ នៅអំឡុងសម័យសង្គ្រាមលោក ១៩៤០ មកម្ល៉េះ ហើយវាកាន់តែរីករាលដាលខ្លាំងនៅឆ្នាំ ១៩៥០។

គ្មាននរណាម្នាក់អាចបកស្រាយ ឬ ផ្តល់ភស្តុតាង ១០០ភាគរយ ថាថាសហោះ ជាអ្វីឲ្យប្រាកដ និង មានប្រភពដើមមកពីណានៅ ឡើយទេរហូតមកដល់ពេលនេះ។ ហើយវាក៏មិនបានបន្សល់ដាន ឬ ក៏បង្កគ្រោះថ្នាក់ដល់នរណាម្នាក់ដែរ នៅលើផែនដី ចាប់តាំងពីវាត្រូវបាន គេអះអាងថា បង្ហាញខ្លួនតាំងពីអំឡុងសង្គ្រាមលោកមក។

ទោះបីជាបែបនេះក្តី មានវីដេអូ និង រូបភាពជាច្រើន បានបង្ហាញ តាមសារព័ត៌មាន និង ទូរទស្សន៍ ទូទាំងសកលោក នៅក្នុងអំឡុងពេល ៧០ឆ្នាំ មកនេះស្តីអំពីការប្រទះឃើញ ថាសហោះ នៅប្រទេសនេះ ឬ តំបន់នេះ តំបន់នោះ។ តែពេលខ្លះ វាគ្រាន់តែការបង្កើតឡើង ដោយ កុំព្យូទ័រ និង ខ្លះទៀត វាមិនបានបង្ហាញភាពច្បាស់លាស់ថាជាអ្វីឡើយ។

សរុបជារួម រហូតមកដល់ឆ្នាំ ២០១៧ នេះរឿងរាវទាក់ទងនឹងថាសហោះ ឬមួយក៏មនុស្សភពផ្សេង នៅតែជាអាថ៌កំបាំង ប៉ុន្តែក៏មិនមែនជារឿងថ្មី ដែលអាចបង្កការភ្ញាក់ផ្អើលខ្លាំង ដូចមុននោះដែរ ក៏ព្រោះតែបច្ចុប្បន្ន មនុស្សជំនាន់ថ្មីមានការសិក្សាស្រាវជ្រាវ និងស្វែងយល់ច្បាស់ដែលអាចថ្លឹងថ្លែងដោយ​ខ្លួនឯងថា អ្វីជាការពិត និងអ្វីជាការប្រឌិតដើម្បីតែជាការបំប៉ោង និងទាក់ទាញអ្នកចាប់អារម្មណ៍នោះ៕

ចែករំលែក