តោះ! ទៅរាប់ចំនួនប្រហោងខ្មៅ «Black Hole» នៅក្នុងកាឡាក់ស៊ីមាលគីវេយ៍របស់យើងសាកមើល!

0

(អវកាស)៖ ប្រហោងខ្មៅមានចំនួនច្រើនខ្លាំងណាស់​នៅក្នុងចក្រវាឡ​ទាំងមូល រហូតដល់ថ្នាក់មិនអាចរាប់ឲ្យ​អស់បាន។ វាប្រៀបដូចជា​ការ​ចោទសួរថាតើមានគ្រាប់ខ្សាច់​ចំនួនប៉ុន្មាន នៅលើឆ្នេរសមុទ្រ​អ៊ីចឹង។ ក៏ប៉ុន្តែជាសំណាងល្អ​ចក្រវាឡមានភាពទំហំ​ដ៏សែនល្វឹងល្វើយជាហេតុ​ពុំបណ្តាល​ឲ្យរាល់ប្រហោងខ្មៅ​ ដែលអ្នកវិទ្យាសាស្រ្តបានដឹងស្ថិតនៅកៀក​រហូតដល់បង្ក​ការគំរាមកំហែង និងគ្រោះថ្នាក់ផ្សេងៗ​ដល់​ភព​ផែន​ដី​​នោះ​ឡើយ។

ប្រហោះខ្មៅកកើត​ចេញជារូបរាង​ឡើងពីផ្កាយធំៗ នៅពេលដែល​ជីវិតពួកវាឈានដល់​ទីបញ្ចប់នៅក្នុង​បន្ទុះណូវ៉ា (Nova Explosions) ដ៏​ខ្លាំង​ក្លា។ កាឡាក់ស៊ី Milky Way មានផ្កាយចំនួន​ប្រហែកជា​ ១០០ពាន់លាន ហើយបើតាម​ការប៉ាន់ស្មាន​​មួយ​នៅ​ក្នុង​ចំណោម​តារា​ចំនួន១,០០០មានទំហំធំ​គ្រប់គ្រាន់ ដើម្បីប្រែក្លាយ​ប្រហោងខ្មៅ។ ដូច្នេះហើយ កាឡាក់ស៊ីរបស់​យើងច្បាស់ជា​មាន​ផ្ទុក​ប្រហោង​ខ្មៅ​ចំនួន​​ ១០០លាន​ជាក់​ជា​មិនខាន តែភាគច្រើន​មិនត្រូវអាចបានមើលឃើញ​ដោយពួកយើ​ងឡើយ ហើយ​មាន​តែ​មួយ​ចំនួនប៉ុណ្ណោះ​ដែលត្រូវបាន​រកឃើញ។

ប្រហោងខ្មៅដែលនៅកៀកបំផុត ស្ថិតនៅចម្ងាយប្រមាណ១,៦០០ឆ្នាំពន្លឺពីផែនដី ខណៈនៅក្នុង​តំបន់នៃចក្រវាឡដែលអាច​មើល​ឃើញ​ពី​ភព​របស់​យើង ប្រហែលជាមានកាឡាក់ស៊ីចំនួន១០០ពាន់លានទៀត ហើយ​កា​ឡាក់​ស៊ី​នីមួយៗ​មានប្រហោងខ្មៅ​ប្រហែល​១០០លាន។ ស្រប​ពេល​ជាមួយគ្នា នៅកន្លែងណាមួយនៃចក្រវាឡ ប្រហោងខ្មៅដ៏ធំមហាសាល​ កំពុងកកើតឡើងចាញពីបន្ទុះស៊ូភើ (Supernova) ជា​រៀង​​រាល់​វិនាទី។

ចំណែកប្រហោងខ្មៅដ៏ធំៗ​មហិមាវិញ មានទំហំចន្លោះ​ពីមួយលានរហូតដល់មួយពាន់លាន​ដងធំជាង​ព្រះអាទិត្យរបស់យើង ហើយ​អាច​ត្រូវ​បាន​រក​ឃើញ​​នៅ​​ចំ​កណ្តាល​នៃកាឡាក់ស៊ី ហើយកាឡាក់ស៊ី​ភាគច្រើន ឬប្រហែលជា​គ្រប់កាឡាក់ស៊ីទាំងអស់​មានផ្ទុកនូវប្រហោង​ដ៏ធំបែបនេះ។ ដូច្នេះ​នៅ​ក្នុងតំបន់របស់យើង​នៃចក្រវាឡ ទំនងជា​មានវត្តមាន​របស់ប្រហោងខ្មៅ​ដែលមានទំហំធំៗ​បំផុតចំនួន​ ១០០ពាន់លាន ហើយប្រ​ហោងខ្មៅ​ខ្នាតធំ ដែលកៀកបំផុត​ស្ថិតនៅចំកណ្តាល​កាឡាក់ស៊ី Milky Way ដែលមានចម្ងាយ​២៦ពាន់ឆ្នាំពន្លឺពី​ភពផែនដី៕

ចែករំលែក