តើរលកសញ្ញា (វិទ្យុសកម្ម) ដែលចាប់បានពីទីអវកាស ត្រូវបានបញ្ជូនពីភពផ្សេង ឬពួកអេលៀនមែនទេ?

0

(ពិភពលោក)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​បានបញ្ជាក់ថា រលកសញ្ញាដ៏អាថ៌កំបាំង​បំផុតនៅក្នុង​ចក្រវាឡ តាមពិតគឺត្រូវបាន​បញ្ជូន​មក​ពី​លំហ​​អាកាស។ នេះបើ​តាម​ការ​​ចេញផ្សាយដោយ​សារព័ត៌មាន Independent នៅមុននេះបន្តិច​នាល្ងាចថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។

Fast Radio Bursts ជារលកសញ្ញា​ដ៏ចម្លែកដែល​ជារឿយៗ ត្រូវបានបញ្ជូនមក​កាន់ផែនដីនោះ ត្រូវបានគេវិភាគ​ និងធ្វើការសន្និដ្ឋាន​​ខុសៗ​គ្នាថាអាចមកពីមនុស្សក្រៅភព ឬអេលៀនរហូតដល់​កំហុសនៃ​ការវាស់ស្ទង់រលក​សញ្ញាក៏មាន។ ក៏ប៉ុន្តែ​នាពេលនេះ​ក្រុមអ្នកស្រាវជ្រាវ​បាន​ទាត់​ចោលចំពោះការពន្យល់ថា វាជារលកសញ្ញាមកពីអេលៀននោះ ដោយបញ្ជាក់ថារលកសញ្ញាពោរពេញ​ដោយអាថ៌កំបាំងនេះតាម​ពិត​​ពុំ​មែន​ធ្វើ​ដំណើរ​មក​​ពី​ទី​អវកាស​​នោះ​ឡើយ តែ​មក​ពីការរំខាន​នៅលើផែនដី​ផ្ទាល់ទៅវិញទេ។

ការរកឃើញថ្មីបានបញ្ជាក់ថា រលកវិទ្យុសញ្ញាដ៏ខ្លាំង​ដែល​ត្រូវ​គេ​ធ្វើ​ការ​​តាម​ដាន​អស់​​រយៈ​ពេល​​​១០ឆ្នាំ​មក​ហើយ​នោះ គឺមកពីកន្លែង​ណាមួយនៅ​ក្នុងចក្រវាឡ។

គួរបញ្ជាក់ថា​​រលកសញ្ញា Fast Radio Bursts (FRBs) ត្រូវបាន​​គេរកឃើញ​កាលពី​១០ឆ្នាំមុន ហើយមាន​មតិខ្លះយល់​​ឃើញថា ពួកវាគឺជា​​សារ​របស់​អេលៀន ប៉ុន្តែអ្នកដទៃ​ទៀតបានលើក​ឡើងថា ពួកវាគឺជា​ការរំខាននៅលើផែនដី ដែលបញ្ឆោតក្រុមតារាវិទូឲ្យគិតថាពួកគេរកឃើញ​រលកសញ្ញា ឬសារដ៏ចម្លែកៗ​ទៅវិញទេ។

ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងថ្មីបានបញ្ជាក់ថា ធាតុពិតជាក់ស្តែងរលកសញ្ញានេះមានប្រភពមកពីក្រៅ​បរិយាកាសនៃភពផែនដីប្រាកដមែន។ ក្រុមអ្នកវិទ្យាសាស្រ្ត​បានសម្រេចសន្និដ្ឋាន​ក៏ដូចជាអះអាងបែបនេះ បន្ទាប់ពីទទួល​បានរលកសញ្ញា FRBs ចំនួនបី​តាមរយៈការប្រើប្រាស់​ចានផ្កាយរណប Molonglo ដែលស្ថិតនៅក្បែរ​ទីក្រុងកង់បេរ៉ា នៃប្រទេសអូស្រ្តាលី​នាពេលថ្មីៗនេះ ​ហើយពេលនេះ ពួកគេកំពុង​តែធ្វើការងារបន្ថែមទៀត ដើម្បីស្វែងយល់ពី​ទីតាំងប្រាកដ​នៃប្រភពរបស់​រលកសញ្ញានោះ៕

ចែករំលែក