អង្គការ NASA នឹងផលិតកែវយឺតអវកាសថ្មី «ខ្លាំងជាងកែវយឺត Hubble ដល់ទៅ ១០០ដង» ជាពិសេសគឺការសិក្សាពីកាឡាក់ស៊ី!

0

(អាមេរិក)៖ មុន​អង្គការ NASA ធ្វើការច្នៃ និងផលិតឡើង​នូវកែវយឺតអវកាស​ដ៏ធំមហិមាជំនាន់ថ្មី មានឈ្មោះថា WFIRST ទីភ្នាក់ងារនេះត្រូវការបញ្ជូនគំរោងរបស់ខ្លួន ទៅកាន់ក្រុមអ្នក​ត្រួតពិនិត្យ​ឯករាជ្យជាមុន​សិន ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃអំពើវា។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ពីសារព័ត៌មានអវកាស Space នារសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០១៧។

កែវយឺតអវកាស​ដែលគ្រោងនឹង​ផលិតខាងលើនេះ នឹងមានទំហំចាប់សញ្ញា ១០០ដង​ ធំជាងគេកែវយឺតអវកាស Hubble ដោយអ្នក​វិទ្យាសាស្ត្រ​ប្រើប្រាស់វា​ ដើម្បីធ្វើការសិក្សា​អំពីបញ្ហាជាច្រើន​នៅក្នុងចក្រវាឡ ដូចទៅនឹង​បេសកកម្មរបស់ Hubble ដែរ ប៉ុន្តែនឹងត្រូវ​បំពាក់សមត្ថភាព​បន្ថែមទៀត នោះគឺការស្វែងរក​អំពីកម្លាំង​ដ៏អាថ៌កំបាំង ដែលជួយជម្រុញ​ឲ្យចក្រវាឡពង្រីក​ខ្លួនបាន។ WFIRST ត្រូវបានរៀបចំ​គំរោងរួចរាល់​ដោយទីភ្នាក់ងារ​អវកាស NASA កាលពី​ឆ្នាំ២០១៦។

លោក Thomas Zurbuchen ប្រធានរដ្ឋាភិបាល​សម្រាប់រៀបចំ បេសកកម្មវិទ្យាសាស្ត្រ​របស់ NASA បានលើកឡើង​យ៉ាងដូច្នេះថា «ការអភិវឌ្ឍ​បេសកកម្មធំៗ នៅទីអវកាស​ពិតជារឿង​លំបាកណាស់។ នេះ​ជាពេលវេលា​ដ៏ត្រឹមត្រូវ ដែលយើងត្រូវដាក់​គំរោងនេះទៅឲ្យក្រុម​ឯករាជ្យត្រួតពិនិត្យ ដើម្បីឲ្យ​វាប្រាកដ​ច្បាស់ថា យើងនឹងអំពី​ពេលវេលា​ដែលត្រូវផលិតវា ហើយនឹងតម្លៃ​ដែលនឹងត្រូវចំណាយផងដែរ»។

គួរបញ្ជាក់ថា WFIRST នឹងជាក្លាយជា​កែវយឺតអវកាស​ធំបំផុត ក្នុងចំណោម​កែវយឺតអវកាស​នានា​របស់ NASA ដូចជា Hubble, Chandra, Spitzer និង James Webb ផងដែរ ដែលពីដំបូង​ឡើយវាគ្រោង​សាងសង់​នៅឆ្នាំ២០១៨។ វានឹងមាន​សមត្ថភាព​ថតយកពន្លឺ infrared ដែលមាន​រលកសំឡេង វែងជាង​ពន្លឺអុបទិក ដែលភ្នែកមនុស្សមិនអាចមើលឃើញឡើយ។ វានឹងធ្វើការ​សិក្សាអំពីវត្ថុឆ្ងាយៗ ដែលចល័ត​ចេញបន្តិចម្តងៗ ឆ្ងាយពីភពផែនដី នៅពេលដែល​ចក្រវាឡ​ពង្រីកខ្លួន៕

ចែករំលែក