ពិតជាគួរឲ្យព្រឺព្រួច និងពិបាកបកស្រាយ! ទីភ្នាក់ងារអវកាស LIGO រកឃើញប្រហោងខ្មៅមួយគូទៀត ទើបរួមបញ្ចូលគ្នាជាប្រហោងខ្មៅដ៏ធំមួយ!

0

(អាមេរិក)៖ នាពេលថ្មីៗនេះក្រុមអ្នកវិទ្យាសាស្រ្ត នៃមជ្ឈមមណ្ឌលឃ្លាំមើលទីអវកាស LIGO បានប្រទះ​ឃើញប្រហោងខ្មៅ (Black Hole) មួយគូ​បានធ្វើ​ការរួមបញ្ចូល​​គ្នា ហើយវាគឺជាលើកទីបីហើយ ដែលពួកគេបាន​ជួបប្រទះបាតុភូត​ដ៏អស្ចារ្យបែបនេះ។ នេះ​បើ​តាម​ការ​​ដក​ស្រង់​ចេញ​ផ្សាយ​ចេញ​ពី​គេហ​​ទំព័រ Sciencemag.org នៅរសៀល​ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០១៧។

កាលពីខែកញ្ញា ឆ្នាំ២០១៥ ប្រព័ន្ធចាប់សញ្ញា​ដ៏ធំមហិមារបស់ LIGO ដែលមានមូលដ្ឋាន​នៅសហរដ្ឋអាមេរិក បានប្រទះឃើញ​រលកទំនាញមកពី​ប្រហោង​ខ្មៅ​ចំនួនពីរ មានម៉ាស់ចន្លោះពី ២៩ទៅ៣៦ដង ធ្ងន់ជាងព្រះអាទិត្យយើង ស្របពេលដែលពួកវា​ទាំងពីរកំពុងច្របាច់​រួមបញ្ចូលគ្នា ទៅជាប្រហោងខ្មៅ​តែមួយ។ បីខែក្រោយមកទៀត ប្រព័ន្ធឃ្លាំមើលដដែល បានប្រទះឃើញ​ការរួមបញ្ចូលគ្នានៃប្រហោងខ្មៅ​មួយគូផ្សេងទៀត ដែលមានម៉ាសស្រាល​ជាងលើកទី​មួយ។

គួរបញ្ជាក់ថា ដើមកំណើតនៃ​ប្រហោងខ្មៅពុំមែនជា​អាថ៌កបាំងសម្រាប់អ្នកវិទ្យាសាស្រ្ត​ទៀតឡើយ ក៏ប៉ុន្តែជុំវិញបាតុភូត​នៃការរួមបញ្ចូល​ប្រហោងខ្មៅ​នេះ បានបណ្តាល​ឲ្យពួកគេ មានសំណួរងឿងឆ្ងល់​ជាច្រើន ដែលមិនទាន់មានការបកស្រាយណាមួយ ដែលអាចឲ្យគ្រប់គ្នា ទទួលយកបាននោះឡើយ៕

ចែករំលែក