ចំណេញកប់! លើកនេះរុស្ស៊ី «បាញ់រ៉ុក្កែតតែមួយគ្រាប់ អាចនាំយកផ្កាយរណប ៧០គ្រឿង» ទៅកាន់គន្លងតារាវិថី​ដោយងាយ!

0

ម៉ូស្គូ៖ គ្រាប់រ៉ុក្កែត Soyuz-2.1a របស់​ប្រទេសរុស្ស៊ី ដែលមានផ្ទុកផ្កាយ​រណបជាង ៧០គ្រឿងនោះ ត្រូវបានបាញ់បង្ហោះចាកចេញពី​​មូលដ្ឋានបង្ហោះយានអវកាស Baikonur Cosmodrome ដែលស្ថិត​នៅភាគខាងត្បូង​នៃប្រទេស​កាហ្សាក់ស្ថាន ទៅកាន់​ទីលំហអាកាស។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។

គ្រាប់រ៉ុក្កែតនេះ​ត្រូវគេរំពឹងថា នឹងនាំយក​ផ្កាយរណបជាង ៧០គ្រឿង ទៅកាន់គន្លងតារាវិថី​នៃភពផែនដី ហើយក្នុងចំណោមនោះ​ក៏រួម​មានផ្កាយ​រណប Kanopus-V-IK ដែលបំពាក់​នូវកាម៉េរាដ៏​ទំនើប មានសមត្ថភាពផ្តិតយករូបភាព​ជាពណ៌បាន ដើម្បីគូស​ផែនដី​នៃភព​​របស់យើង ក្នុងគោលបំណង​យកទៅជួយ​សម្រួលការងារ​ ដល់ក្រុមភ្នាក់ងារសង្រ្គោះបន្ទាន់, អ្នកគ្រប់គ្រង​ដំណាំ, និងអ្នកវិទ្យាសាស្រ្ត​​ផ្នែកបរិស្ថាន​ជាដើម។

គួរបញ្ជាក់ថា ផ្កាយរណប Kanopus-V-IK ត្រូវបាន​រចនាឡើង ដើម្បីធ្វើការអង្កេត​មើលគ្រោះធម្មជាតិ និង​ស្ថាន​ការណ៍​អាសន្ន​ផៀង ក្នុង​លក្ខណៈ​ជាពេលវេលា​ពិតប្រាកដ​តែម្តង៕​

ចែករំលែក