ឡុងដ៍៖ ផ្កាយរណបដ៏តូចជាងគេលើលោកនាពេលឥឡូវនេះ កំពុងតែធ្វើដំណើរដោយជោគជ័យ នៅក្នុងគន្លងគោចររបស់ភពផែនដី និងកំពុងធ្វើការទាក់ទងគ្នាជាមួយប្រព័ន្ធនៅលើផែនដីផងដែរ ហើយគោលដៅរបស់វា គឺនឹងអាចត្រូវបញ្ជូនទៅរកភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែលយានតម្លៃខ្ទង់រាប់ពាន់លានដុល្លារមួយចំនួនមិនអាចធ្វើបានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០១៧។
ផ្កាយរណបតូចៗខាងលើឈ្មោះ Spirtes មានបណ្តោយ និងទទឹងប្រវែង ៣.៥សង់ទីម៉ែត្រ ហើយមានទម្ងន់ត្រឹមតែ ០៤ក្រាមប៉ុណ្ណោះ។ ម៉្យាងវិញទៀតពួកវាមានបំពាក់វិទ្យុទាក់ទង, Sensor, និងកុំព្យូរទ័រ ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យផងដែរ។ ខណៈផ្កាយរណប Spirtes ធ្លាប់ត្រូវបានប្រើប្រាស់នៅឯស្ថានីយ៍អវកាសអន្តរជាតិ ISS កាលពីមុននេះគឺជាលើកទីមួយហើយ ដែលផ្កាយដ៏តូច និងស្រាលបែបនេះ អាចបាញ់បង្ហោះទៅកាន់ទីអវកាស ហើយធ្វើការទាក់ទងជាមួយស្ថានីយ៍លើដីបានបាន។
គួរបញ្ជាក់ថា គម្រោង Sprite គឺជាផ្នែកមួយនៃគម្រោងមហិច្ឆតាដ៏ធំមហិមាមួយទៀតមានឈ្មោះថា Breakthrough Starshot ដែលមានគោលដៅ ដែលត្រូវបានប្រកាសជាលើកដំបូងកាលពីខែមេសា ឆ្នាំ២០១៦ ដោយអ្នកវិទ្យាសាស្រ្តអង់គ្លេសដ៏ល្បី លោក Stephen Hwaking រួមជាមួយរូបវិទូក៏ដូជាមហាសេដ្ឋីរុស្ស៊ី លោក Yuri Milner ដើម្បីបញ្ជូនយានអវកាសទៅកាន់ភពទាំងឡាយ ដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង។ ដោយឡែកផ្កាយរណប Sprites នេះ មានតម្លៃធូរថ្លៃខ្លាំងថែមទៀត ដោយមួយគ្រឿងៗថ្លៃត្រឹមតែ ១០ដុល្លារ ប៉ុណ្ណោះ៕