គិតបែបណាចំពោះរូបភាពទាំងនេះ? ជារូបភាពប្រឌិតទាំងអស់ «តែអាចធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ស្រស់ថ្លា» ក៏ព្រោះទឹកចិត្តស្រឡាញ់ភពផែនដី!

0

បរទេស៖ នាពេលថ្មីៗរូបភាព​ដ៏ស្រស់ស្អាត​ជាច្រើនសន្លឹក ស្តីពីទិដ្ឋភាព​ពេលរាត្រីនៅ​លើភពផែនដី ដែលប្រៀបដូចជា​ត្រូវបានផ្តិតយកពី​លំហអាកាស​យ៉ាង​​ពិត​ស្តែងៗ​​​នោះ ត្រូវបានគេចែក​រំលែកតៗគ្នា ពាសពេញ​បណ្តាញអ៊ីនធើណែត ក៏ប៉ុន្តែប្រសិន​បើអ្នកធ្លាប់បាន​ឃើញរូបភាព​ផែនដី ពីលើលំហអាកាស​នាពេល​យប់ជាច្រើនដង​ពីមុនមក ឬមួយក៏អ្នកសង្កេត​មើលរូបភាព​ដ៏ស្អាតៗ​ទាំងនេះ ឲ្យបានកៀកនោះ អ្នកនឹងឃើញពី​ភាពខុសប្លែក​ជាក់ជាពុំខាន។ នេះបើតាមការ​​ចេញផ្សាយដោយ​ សារព័ត៌មាន Business Insider នៅរសៀលថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។

រូបភាពដែល​ស្អាតប្លែកភ្នែក​ជាង​រូបភាពពិតប្រាកដនេះ ត្រូវបានបង្កើត​ឡើងតាមប្រព័ន្ធ​កុំព្យូទ័រ ដោយវិចិត្រក​ជនជាតិរុស្ស៊ី​ឈ្មោះ Anton Balazh ដែលរស់នៅ​ក្នុងទីក្រុង St. Petersburg នៃ​ប្រទេសរុស្ស៊ី។ លោក Balazh មានចំណូលចិត្ត​ខាងធ្វើការ​ជាមួយកម្មវិធី​បែប 3D ហើយលោកបាន​ប្រាប់​សារព័ត៌មាន Business Insider ថាគំរូ​ម៉ូដែល​នៃភពផែនដី​ ពិតជាល្អបំផុតដើម្បី​បង្កើតឡើង។ ក៏ប៉ុន្តែវា​មិនមែនជា​គម្រោងតែមួយយប់ ឬក៏ពីរយប់ អាចសម្រេច​បាននោះឡើយ ដោយ​លោក Balazh បានចំណាយពេល​ដល់ទៅរាប់​ខែ​ឯណោះ ដើម្បីបង្កើតរូបភាព​ទាំងនេះ​ឡើង។

គួរបញ្ជាក់ លោក Balazh បានរចនា​រូបភាពគំរូនៃភពផែនដី​នេះឡើង ដោយយោង​ទៅតាមរូបភាពផ្កាយ​រណបពិតប្រាកដ​របស់ អង្គការ NASA។ ម៉្យាងវិញទៀត​ ដោយសារតែ​រូបភាពទាំងនេះ វិចិត្រក​ជនជាតិរុស្ស៊ី​រូបនេះ អាចរកចំណូល​បានសម្រាប់​ទៅធ្វើដំណើរ​វិស្សមកាល​ថែមទៀតផង ដែល​វា​​បាន​ផ្តល់​ឱកាស​​​ឲ្យ​រូប​លោក ធ្វើការទស្សនា​កម្សាន្ត នៅលើភពផែនដី​ពិតប្រាកដ​តែម្តង៕

ចែករំលែក