ចុះ​ប្រហោង​ខ្មៅ​អី​ក៏​ច្រើន​យ៉ាងនេះ? ការស្រាវជ្រាវ​ថ្មី​បង្ហាញថា «មាន​ប្រហោង​ខ្មៅ Black Hole យ៉ាងតិច ១០០លាន» នៅក្នុង​កាឡាក់ស៊ី​រាងគូទខ្យង​របស់​យើង​នេះ!

0

អាមេរិក៖ ក្រោយពី​បាន​ចំណាយពេល​ធ្វើការ​ស្រាវជ្រាវ​ជាង​មួយឆ្នាំ​មក ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា ការសិក្សា​ថ្មី​មួយ​បង្ហាញថា អាចមាន​ប្រហោង​ខ្មៅ (Black Hole) ដល់​ទៅ​ចំនួន ១០០លាន កំពុងតែ​រសាត់អណ្តែត​នៅក្នុង​កាឡាក់ស៊ី Milky Way របស់​យើង។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១។

អ្នក​ប្រហែលជា​គិតថា វត្ថុ​ដ៏​អាថ៌កំបាំង​ដែលមាន​កម្លាំង​ទំនាញ​ដ៏​ខ្លាំងក្លា​នេះ​ថា ជា​រឿង​ដ៏​កម្រ​ក៏ប៉ុន្តែ​របកគំហើញ​នាពេលថ្មីៗនេះ​បានផ្តល់​តំរុយ​ថា កាឡាក់ស៊ី Milky Way របស់​យើង អាចជា​ជម្រក​នៃ​ប្រហោង​ខ្មៅ​ដល់​ទៅ ១០០លាន ឯណោះ។ លោក James Bullock សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ​កាលី​ហ្វ​រ​ញ៉ា នៃ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា «ទីបំផុត​ពួកយើង​អាច​គណនា​ឃើញ​ពី​ចំនួន​ប្រហោង​ខ្មៅធំៗ ដែលមាន​វត្តមាន​នៅក្នុង Milky Way ហើយ​វា​មាន​ដល់​ទៅ​ខ្ទ​ង​រាប់លាន​ឯណោះ ដែល​ហួស​ពី​ការ​ស្មាន​របស់ខ្ញុំ»។

គួរ​បញ្ជាក់ថា ប្រហោង​ខ្មៅ​ជាច្រើន​ត្រូវគេ​ជឿជាក់ថា គឺជា​លទ្ធផល​ចេញពី​ការ​ដង្ហើមចុងក្រោយ​រប​ស់​ផ្កាយ នៅ​ចុងបញ្ចប់​នៃ​ជីវិត​របស់​ពួកគេ ហើយ​ដោយសារតែ​ព័ត៌មាន​ដែល​គេ​បានដឹង​អំពី​បណ្តា​ផ្កាយ​ទាំងអស់នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ ក៏​ធ្វើការ​ប៉ាន់ប្រមាណ​អំពី​ចំនួន​របស់​ប្រហោង​ខ្មៅ ដែល​គួរតែមាន​វត្តមាន​បាន៕

ចែករំលែក