ចាំយានឈ្មោះ Voyager-1 បានទេ? «ពេលនេះវាកំពុងស្ថិតនៅចម្ងាយ ២១ពាន់លានគីឡូម៉ែត្រពីផែនដី» ក្រៅ​ប្រព័ន្ធព្រះអាទិត្យ ហើយអ្នកផ្ញើសារចុងក្រោយទៅវាបាន!

0

អាមេរិក៖ អង្គការ NASA បានធ្វើការស្នើសុំមតិ​យោបល់ពី​សាធារណជន ដើម្បីបាញ់បញ្ជូន​សារទៅកាន់វត្ថុ ដែលមនុស្សបង្កើតឡើង កំពុងហោះនៅឆ្ងាយជាងគេបំផុត ទៅតំបន់ក្រៅប្រព័ន្ធព្រះអាទិត្យ (interstellar space flight) ខណៈនាថ្ងៃអង្គារ​​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) គឺជាពេលចុងក្រោយ​ហើយសម្រាប់ អ្នកដែលមានបំណង​ចង់បញ្ជូនសំណើ​របស់ពួកគេ។ នេះ​បើតាមការដកស្រង់​ការផ្សាយ​ចេញពី សារព័ត៌មាន CNBC នៅល្ងាច​ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។

ទីភ្នាក់ងារអវកាស​អាមេរិក NASA បានធ្វើការប្រមែប្រមូល​សំណើទាំងអស់នេះ តាមរយៈប្រព័ន្ធ Twitter, Facebook, និងបណ្តាញ​ទំនាក់ទំនងសង្គម​ដទៃទៀត ដែលមានអក្ស​ចំនួន ៦០តួ ដើម្បីបញ្ជូន​ទៅកាន់យាន​អវកាស Voyager 1។ NASA រួមទាំងមន្ទីរ​ពិសោធន៍ Jet Propulsion Laboratory និងក្រុមការងារ​បេសកកម្ម​ Voyager នឹងធ្វើការសម្រិត​សម្រាំង​សារទាំងនេះ ហើយសាធារណជន​នឹងបោះឆ្នោតជ្រើសរើស​យកអ្នកឈ្នះចុងក្រោយ ដើម្បីបញ្ជូន​ទៅកាន់យាន​អវកាស Voyager 1 នាថ្ងៃទី០៥ ខែសីហា​ខាងមុខព្រោះថា ឆ្នាំ២០១៧នេះ គឺជាគម្រប់ខួប ៤០ឆ្នាំ នៃយានអវកាស​ដ៏ចំណាស់​នេះ។

គួរបញ្ជាក់ថា យាន​អវកាស Voyager 1 បច្ចុប្បន្នកំពុង​តែស្ថិតនៅរយៈចម្ងាយជិត ២១ពាន់លានគីឡូម៉ែត្រ ពីភពផែនដី និងបានក្លាយជា​យានអវកាស​ដំបូងគេ​បំផុត​ទៅបានធ្វើដំណើរ​ទៅកាន់ទីអវកាស ដែលហួសពីប្រព័ន្ធភព​របស់យើង ខណៈដែលវាមានអាយុ ៤០ឆ្នាំទៅហើយ និងបានកសាងស្នាដៃច្រើន​ឥតគណនា៕

ចែករំលែក