គ្រោះថ្នាក់​មែន! អាចម៍ផ្កាយ​ធំ​ប៉ុន​ឡានក្រុង «ទើប​ហោះ​ឆាប​ផែនដី ក្នុងគម្លាត​ជិត​ជាង​ព្រះ​ច័ន្ទ» ហើយនឹង​ហោះ​មក​មួយទៀត​នៅ ១០ថ្ងៃ​ខាងមុខ!

0

(វ៉ាស៊ីនតោន)៖ អាចម៍ផ្កាយ​មួយ​ដុំ​ទំហំ​ប៉ុន​រថយន្តក្រុង បាន​ហោះ​មក​ឆាប​ផែនដី​យើង ក្នុង​គម្លាត​ជិត​ជាង​ព្រះ​ច័ន្ទ​ទៅទៀត។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី វែបសាយ​វិទ្យាសាស្ត្រ-អវកាស Space.com នៅ​រសៀល​ថ្ងៃ​អង្គារ ទី០៣ តុលា ឆ្នាំ២០១។

បើតាម​អង្គការ NASA ដុំថ្ម​អវកាស​ខាងលើ​ឈ្មោះ 2017 SX17 ដែលមាន​មុខកាត់ ០៨ម៉ែត្រ និង​ត្រូវបាន​ប្រទះឃើញ​កាលពីពេលថ្មីៗ ពោលគឺ​នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នោះ បានធ្វើ​ដំណើរ​មក​ក្បែរ​ភព​របស់​យើង ត្រឹម​ចម្ងាយ ៨៧,០៦៥គីឡូម៉ែត្រ នៅក្នុង​ល្បឿន​ប្រមា ២៦,៣១០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈ​ព្រះ​ច័ន្ទ​ធ្វើដំណើរ​វិលជុំ​វិញ​ផែនដី ក្នុង​រយៈ​ចម្ងាយ៣៨៤,៤០០គីឡូម៉ែត្រ។

គួរ​បញ្ជាក់ថា ក្រៅពីនេះ​នៅ​ប្រហែលជា ១០ថ្ងៃ​ខាងមុខ គឺ​នៅ​ថ្ងៃទី១២ ខែតុលា​នេះ អាចម៍ផ្កាយ​មួយ​ដុំ​ផ្សេងទៀត​មាន​ឈ្មោះថា 2012 TC4 ក៏​នឹង​ហោះ​ឆ្លងកាត់​ផែនដី​ផងដែរ ប៉ុន្តែ​ក្នុង​ចម្ងាយ​ជិត​ជាង​អាចម៍ផ្កាយ 2017 SX17 គឺ​តែ ៤៣,៥០០គីឡូម៉ែត្រ ប៉ុណ្ណោះ​ពី​ផ្ទៃផែនដី។ អាចម៍ផ្កាយ 2012 TC4 ត្រូវគេ​ប៉ាន់ប្រមាណ​ថា មានមុខ​កាត់​ចន្លោះ​ពី ១២ម៉ែត្រ ទៅ ២៧ម៉ែត្រ ដែលជា​ប្រភេទ​ដូចគ្នា​ទៅនឹង​ដុំថ្ម​អវកាស ដែល​បាន​ផ្ទុះឡើង​នៅលើ​ទីក្រុង Chelyabinsk នៃ​ប្រទេស​រុស្ស៊ី កាលពី​ខែកុម្ភៈ ឆ្នាំ២០១៣៕

ចែករំលែក