ស្តែងៗតែម្តង! «អាចម៍ផ្កាយ​បី​ដុំ ធ្លាក់​ពីលើ​មេឃ និង​ផ្ទុះ​ចាំង​ពន្លឺ​យ៉ាងខ្លាំង» នៅ​ភាគ​និរតី​ប្រទេស​ចិន…

0

(ប៉េកាំង)៖ កាលពី​វេលាយប់​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ប្រជាពលរដ្ឋ​ចិន គឺ​កំពុងតែ​គយគន់​មើល​ព្រះ​ច័ន្ទ​ពេញវង់ ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​សែន​លោក​ខែ​របស់ខ្លួន នៅពេលនោះ​ពួកគេ​ស្រាប់តែ​បាន​ប្រទះឃើញ «អាចម៍ផ្កាយ​ចំនួន ០៣ដុំ» ផ្ទុះឡើង​នៅលើ​ផ្ទៃមេឃ យ៉ាង​ជាក់ស្តែង​តែម្តង។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​រសៀល​ថ្ងៃ​សុក្រ ទី០៦ ខែតុលា ឆ្នាំ២០១។

ដុំ​បាល​ភ្លើង​អវកាសធំៗខាងលើ បាន​លេចឡើង​នៅលើ​ផ្ទៃមេឃ នៃ​តំបន់ ហ្សា​គ្រី​ឡា (Shagri-La) ក្នុង​ខេត្ត យូ​ន​ណាន (Yunnan) ភាគ​និរតី​ប្រទេស​ចិន។ សាក្សី​ម្នាក់​បាន​ឲ្យ​ដឹងថា អាចម៍ផ្កាយ​ទាំងនេះ បាន​ជះ​ពន្លឺ​ចែងចាំង​ពាសពេញ​ផ្ទៃមេឃ ក្នុងអំឡុងពេល​ប្រមាណ​ជា ០៥នាទី ហើយ​បើតាម​សាក្សី​ម្នាក់ទៀត វត្ថុ​អវកាស​ទាំង ០៣ដុំ បាន​ធ្លាក់​ទៅក្នុង​ភូមិតូច​មួយ ស្ថិតនៅ​ចម្ងាយ​ប្រហែល ៤០គីឡូម៉ែត្រ ពី​តំបន់ Shangri-La។

គួរ​បញ្ជាក់ថា ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ក៏បាន​ចេញមុខ​បញ្ជាក់​ទទួលស្គាល់ ពី​ហេតុការណ៍​ផ្ទុះ​អាចម៍ផ្កាយ​លើ​ផ្ទៃមេឃ ដែល​កើតមានឡើង​នៅក្នុង​ទីតាំង និង​ពេលវេលា ដែល​សាក្សី​ទាំងនេះ​បាន​អះអាង នៅក្នុង​ប្រទេស​ចិន​ផងដែរ។ បើតាម NASA ឥទ្ធិពល​នៃ​ការផ្ទុះ​នេះ ទំនង​ជាមាន​អនុភាព ០.៥៤គីឡូតោន ដែល​ស្មើ​ទៅនឹង​បរិមាណ​នៃ​ថាមពល ដែល​បញ្ចេញ​ដោយ​កា​បំផ្ទុះ​រំសេវ TNT ទម្ងន់ ៥៤០តោន។

សូម​រង់ចាំ​ទស្សនា​វីដេអូ​ជាក់ស្តែង ដែល​ទំព័រ​យើងខ្ញុំ​នឹង​បង្ហោះ​ក្នុងពេលឆាប់…

ចែករំលែក