ដំណើរការបញ្ជូនមនុស្ស ០៤នាក់ ទៅស្ថានីយ៍អវកាសនៅឋានព្រះច័ន្ទនៅឆ្នាំ២០២០ នឹងបន្តទៅមុខ ប៉ុន្តែ…

0

 

(វ៉ាស៊ីនតោន)៖ បើតាមរបាយការណ៍​ នៃការិយាល័យ​​គណនេយ្យភាព​​រដ្ឋាភិបាល (GAO) របស់អាមេរិក ពាក់ព័ន្ធនឹង​ការ​​រៀបចំ​គ្រាប់រ៉ុក្កែត Space Launch System, យានអវកាស Orion, និងប្រព័ន្ធបាញ់​បង្ហោះនៅមជ្ឈមណ្ឌល​អវកាស Kennedy សម្រាប់បេសកកម្ម​នាពេលអនាគត​នោះ អង្គការ NASA នៅមានកិច្ចការ​ជាច្រើនទៀត​ដែលត្រូវធ្វើ ដើម្បី​អាច​ធ្វើ​​តេស្តហោះហើរ​បាន នៅចុងឆ្នាំ២០១៩ ឬក៏ដើម​ឆ្នាំ២០២០។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​វែប​សាយ Arstechnica.com នៅព្រឹក​ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧។

រឿងដ៏គួរឲ្យភ្ញាក់​ផ្អើលមួយ​នៅក្នុងរបាយការណ៍​ខាងលើ គឺថាទីភ្នាក់ងារ​អវកាស NASA នៅតែមិនទាន់​បានបញ្ជាក់​ឲ្យ​ដឹង​ពី​​ការ​ចំណាយ​ប៉ាន់ស្មាន សម្រាប់បេសកកម្ម​មានអវកាសយានិក​លើកទី០១ របស់គ្រាប់​រ៉ុក្កែត SLS និងយាន​អវកាស Orion ដែលនឹង​អាចធ្វើឡើងនៅ​ក្នុង​ឆ្នាំ២០២៣ ឬក៏យូរជាង​នេះ​ឡើយទេ។

គួរបញ្ជាក់ថា បេសកកម្មខាងលើ ដែលមានឈ្មោះថា Exploration Mission 2 នឹងរួមមានការបញ្ជូន​អវកាសយានិក​​ចំនួន ០៤រូប ទៅកាន់ទីអវកាស និងការនាំយកស​មាសភាគ​ដំបូង​នៃស្ថានីយ៍អវកាស ទៅកាន់គន្លង​របស់ឋានព្រះច័ន្ទ​ ហើយវានឹងក្លាយ​ជាបេសកកម្ម​មានវត្តមាន​មនុស្សដំបូងបំផុត ក្រោយពីការ​អភិវឌ្ឍគ្រាប់រ៉ុក្កែត SLS អស់រយៈពេល​ ១២ឆ្នាំ និងយាន Orion ជិត០២ទសវត្សរ៍។ ដោយឡែក​ការធ្វើតេស្តហោះហើរ​នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ មាន​​ឈ្មោះថា Exploration Mission 1 ឬ EM-1៕

 

 

ចែករំលែក