តារាវិទូ​វ័យក្មេង​ទម្លាយ «កម្រង​រូបភាព​ដ៏​អស្ចារ្យ នៃ​បាតុភូតផ្សេងៗក្នុង​ចក្រ​វា​ឡ» ដែល​ថត​បាន Hubble នាពេល​កន្លងមក…

0

(បារាំង)៖ ទោះបី​ជាមាន​អាយុកាល​ចំណាស់ រាប់​ទសវត្សរ៍​មកហើយ​ក្តី ក៏​កែវ​យឺត​អវកាស Hubble នៅតែ​អាច​ផ្តិត និង​សន្សំទុក​រូបភាព​ដ៏​អស្ចារ្យ​ជាច្រើន ស្តីអំពី​វត្ថុ​អវកាស កាឡាក់ស៊ី ផ្កាយ និង​បាតុភូត​ដ៏​មហាអស្ចារ្យ​ឥត​គណនា នៅក្នុង​ចក្រ​វា​ឡ ដែលជា​បណ្តុំ​នៃ​កាឡាក់ស៊ី​រាប់ពាន់​លាន​នេះ។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ បណ្តាញ​ព័ត៌មាន Space.com ដែល​ត្រូវបាន​ដកស្រង់​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១។

ជាក់ស្តែង​រូបភាព ដែល​ត្រូវបាន​បញ្ចេញ​ដោយ តារាវិទូ​វ័យក្មេង​របស់​បារាំង លោក Charles Messier កាលពីពេលថ្មីៗនេះ​មាន​ចំនួន ៩៣រូបភាព ប៉ុន្តែ​យើងខ្ញុំ​សូម​ដកស្រង់យក​រូបភាពស្អាតៗមួយចំនួន ដើម្បី​ឲ្យ​បងប្អូន​យើង​បាន​ស្វែងយល់។ ជាការ​ពិត​ភ្នែក​ធម្មជាតិ​របស់​មនុស្ស មិនអាច​មើលឃើញ​ទិដ្ឋភាព​ទាំងនេះ​ឡើយ ប៉ុន្តែ Hubble ត្រូវបាន​បំពាក់​នូវ​សមត្ថភាព​ពិសេស​បំផុត ដែល​អាច​ចាប់យក​ភាព​អស្ចារ្យ នៃ​វត្ថុ​អវកាស​ក្នុង​ផ្ទៃមេឃ​ដ៏​សែន​ជ្រៅ​នេះ​បាន ហើយ​វា​ពិតជា​វិសេសវិសាល​មិនអាច​គណនា​បាន​នោះឡើយ។

គួរ​បញ្ជាក់ថា រូបភាព​ទាំងឡាយ​ខាងក្រោម​នេះ គឺ​បង្ហាញ​អំពី​បណ្តុំ​ផ្កាយ​នៅក្នុង​កាឡាក់ស៊ី, ផ្តា​យ​តូចធំ, ដុំ​ពពក​កើតចេញពី​ប​ន្ទុះ​ណេ​បូ​ឡា, និង​វត្ថុ​អវកាស​បញ្ចេញ​ពន្លឺ​រាប់មិនអស់ ព្រមជាមួយ​នឹង​តារា​ចែងចាំង​ពន្លឺ មាន​ទាំងចាស់ និង​ក្មេង​ផងដែរ។ ដូច្នេះ​សូម​បងប្អូន​ទាំងអស់ ទស្សនា​កម្រង​រូបភាព​ដូចខាងក្រោម​នេះ៖

ចែករំលែក