ដូ​ម្តេច​ដែល​ហៅថា «ដែនម៉ាញេទិច» និង «កម្លាំង​ទំនាញ​សកល»? ស្វែងយល់​បន្ថែម…

0

(បរទេស)៖ ដែនម៉ាញេទិច (មេដែក) និង​ទំនាញ​សាកល គឺ​ពុំជា​មែន​គោល​គំនិត​ស្រដៀង​គ្នា​នោះឡើយ។ គោល​គំនិត ឬក៏​អត្ថន័យ​នៃ​ពាក្យ​ទាំង ០២នេះ គឺ​ផ្ទុយស្រឡះ​ពីគ្នា​ទាំងស្រុង​តែម្តង។ ទោះបីជា​បាតុភូត​ទាំង ០២ ត្រូវគេ​ចាត់ទុកថា គឺជា​កម្លាំង​ដូចគ្នា​យ៉ាងណាក្តី ពួកវា​គឺជា​កម្លាំង​ដែលមាន​បុគ្គលិកលក្ខណៈ ក៏ដូចជា​លក្ខណៈសម្បត្តិ​ខុសពី​គ្នា។

១៖ ដំបូង​បំផុត​យើង​មក​យល់​ពី ទំនាញ​សាកល (Gravity) ដែលជា​ប្រភេទ​កម្លាំង​ខុសប្លែក​ពី​គេ បញ្ចេញ​សកម្មភាព នៅ​ចន្លោះ​វត្ថុ​ចំនួន ០២ ដោយ​មិន​ប្រកាន់​ពី​សមាសធាតុ​ផ្សំ​របស់​វត្ថុ​ទាំងនោះ​ថា​អ្វី​ឡើយ។ ដរាបណា​វត្ថុ​ទាំង ០២ នោះ​មាន​ម៉ាស់ កម្លាំង​ទំនាញ​សាកល នឹងធ្វើ​សកម្មភាព​នៅ​ចន្លោះ​ពួកវា។ រាល់​វត្ថុ​ចំនួន ០២ ដរាបណា​ពួកវា​នៅតែមាន​ម៉ាស់ (ទម្ងន់-រូបរាង) នោះ នឹងធ្វើ​ការ​ទាញ​សំដៅទៅ​រកគ្នា បើសិន​ជាមាន​វត្តមាន​នៃ​ទំនាញ ឬ​កម្លាំង​ទំនាញ។

ទំនាញផែនដី​មានន័យថា ជា​កម្លាំង​ទាញ​របស់​ផែនដី ចំពោះ​វត្ថុ​ណាមួយ ដូចជា​ដុំថ្ម មនុស្ស ដើមឈើ អគារ និង​វត្ថុ​មាន​ម៉ា​ស់នឹង​ទម្ងន់​ផ្សេងទៀត ហើយ​ទំនាញ​នេះ​នឹង​ផុត​នៅ​រយៈ​ចម្ងាយ​ចាប់ពី​ជាង ៤០០គីឡូម៉ែត្រ​ឡើងទៅ ឆ្ងាយ​ពី​ផ្ទៃផែនដី (យើង​មិន​និយាយ​អំពី​វត្ថុ​អវកាស និង​អាចម៍ផ្កាយ​ដែល​មក​បុក​ផែនដី​នោះឡើយ)។

២៖ បន្ទាប់មកទៀត​នេះ​គឺ ដែនម៉ាញេទិច (Magneticfield) ដែល​វា​មាន​សកម្មភាព​ផ្ទុះ​ស្រឡះ​អំពី​កម្លាំង​ទំនាញផែនដី។ កម្លាំង​នៃ​ដែនម៉ាញេទិច គឺ​សំដៅ​ទៅលើ​អំណាច​ថាមពល (មិនអាច​មើលឃើញ) ចេញពី​ស្នូល​របស់​ផែនដី ជះ​ទៅកាន់​ទី​អវកាស​ជុំវិញ​ផែនដី។ ដែន ឬ​កម្លាំង​ម៉ាញេ​ទិច មានអំណាច​ចំនួន​ពីរ​នោះ​គឺ ១. ស្រូប​វត្ថុ​ពីរ​ឲ្យ​ចូលគ្នា និង ២. ច្រាន​វត្ថុ​ពី​ឲ្យ​ចេញពី​គ្នា។ ឥរិយាបទ​នៃ​ដែនម៉ាញេទិច ក៏​រង​ឥទ្ធិពល​ដោយ​ចលនា​ប្រែប្រួល នៃ​ថាមពល​អេ​ឡិច​ត្រុ​ង​នៅក្នុង​វត្ថុនីមួយៗផងដែរ ប៉ុន្តែ​ចំណុច​នេះ​វា​មិនមែន​មានន័យ ដូច​ទៅនឹង​ដែន​ទំនាញ និង​កម្លាំង​ទំនាញ​នោះឡើយ។

ចំណុច​បន្ថែម៖ អ្វីដែល​គួរ​យល់ គឺ​កម្លាំង​ទំនាញ​ជះឥទ្ធិពល​ដោយ​ប្រយោល លើ​វត្ថុ​ទាំងអស់​នៅលើ​ផ្ទៃ​ភពផែនដី និង​វត្ថុ​អ្វី​ក៏ដោយ ដែល​ស្ថិតនៅក្នុង​បរិយាកាស​ដែល​កម្លាំង​ទំនាញ មានអំណាច​ទៅដល់ ឧទាហរណ៍​បើ​គ្មាន​កម្លាំង​ទំនាញ​តែម្តង នោះ​រាល់​វត្ថុ​ទាំងអស់ រួមទាំង​មនុស្ស នឹង​អណ្តែត​ពាសពេញ​បរិយាកាស ឬក៏​អាច​ឃ្លាតឆ្ងាយ​ពី​ផែនដី ទៅកាន់​ទី​អវកាស​ជាក់​ជាមិនខាន ហើយ​ចុងក្រោយ​ផែនដី​គឺមាន​ស្ថាន​ភាពមិន​ខុសពី​ព្រះ​ច័ន្ទ​នោះទេ។

សម្រាប់​ដែនម៉ាញេទិច​វិញ គឺមាន​អំណាច​ផ្ទុយ​ពីនេះ ប៉ុន្តែ​វា​មិនបាន​ជះឥទ្ធិពល​ទៅលើ​វត្ថុ និង​ជីវិត​មនុស្ស​នៅ​ផែនដី​នោះទេ ដោយ​វា​មាន​ឥទ្ធិពល​តែ​ទៅលើ​វត្ថុ​ធាតុ​មួយចំនួន​តូច​ប៉ុណ្ណោះ ឧទាហរណ៍​វា​ជួយ​រារាំង (ធ្វើជា​ខែល) សារធាតុ​វិទ្យុសកម្ម​ពី​ព្រះអាទិត្យ មិន​ឲ្យ​មក​ជិត​ផែនដី ឬ​ចូលក្នុង​បរិយាកាស​ផែនដី​បាន។ បើ​គ្មាន​ដែនម៉ាញេទិច​ទេ មនុស្ស​នឹង​អាច​រស់​នៅបាន ប៉ុន្តែ​មិនបាន​យូរ​នោះទេ បើសិនជា​ព្យុះ​ព្រះអាទិត្យ ឬ​រលក​សារធាតុ​វិទ្យុសកម្ម​កើនឡើង​កាន់តែ​ខ្ពស់​នោះ បរិយាកាស​ផែនដី គ្មាន​សមត្ថភាព​ការពារជាតិ​មនុស្ស​សត្វ​ទៀត​នោះឡើយ…។

សរុបសេចក្តី​មក ទោះ​បាតុភូតធម្មជាតិ​ទាំងពីរ​ខាងលើនេះ​ខុសគ្នា ប៉ុន្តែ​វា​មាន​ចំណុច​ធំ​មួយ​ដែល​ដូចគ្នា នោះ​គឺ​ការពារជាតិ​ជីវិត​មនុស្ស និង​លំនឹង​ភពផែនដី ដែល​សុទ្ធសឹងតែ​ជា​ប្រយោជន៍​មិនអាច​ខ្វះ​មួយណា​បានឡើយ៕

ប្រែ​សម្រួល៖ differencebetween.net

ចែករំលែក