មាន​តំរុយ​ពី​ប្រហោង​ខ្មៅ​បុក​គ្នា! ក្រុម​តារាវិទូ «ចាប់បាន​រលកសញ្ញា Back Holes បុក​ចូលគ្នា» នៅ​កាឡាក់ស៊ី​ផ្សេង​ពី​យើង…

0

(អាមេរិក)៖ ក្រុម​អ្នកវិទ្យាសាស្ត្រ ដែល​កំពុង​តាម​ប្រមាញ់​ស្វែងរក​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​ប្រហោង​ខ្មៅ (Black Hole) គួរតែ​បង្វែរ​កែវភ្នែក​របស់​ពួកគេ ឆ្ពោះទៅកាន់​តំបន់​ជាយ​ខាងក្រៅ ដែល​ស្ងប់ស្ងាត់​នៃ​បណ្តា​កាឡា​ក់ ដែលមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​កាឡាក់ស៊ី Milky Way របស់​យើង។ នេះ​បើតាម​ការសិក្សា​ថ្មី​មួយ ដកស្រង់​ដោយ​វែបសាយ​វិទ្យាសាស្ត្រ-អវកាស space.com នៅ​ព្រឹក​ថ្ងៃ​ពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១។

កាលពី​ចុងឆ្នាំ២០១៥ ក្រុម​អ្នកវិទ្យាសាស្ត្រ ធ្វើការ​ចាប់​សញ្ញា​បាន​ដោយផ្ទាល់​ជា​លើកដំបូង នៃ​រលកសញ្ញា​ទំនាញ Gravitational Wave ដែលរ​សាត់អណ្តែត​នៅក្នុង​ទី​អវកាស។ គិត​មកទល់ពេលនេះ ក្រុម​តារាវិទូ​បាន​ប្រទះឃើញ​រលកសញ្ញា​នេះ ដាច់ដោយឡែក​ពីគ្នា ចំនួន ០៤ហើយ ដែលមាន​ប្រភព​មកពី​ការប៉ះទង្គិច ក៏ដូចជា​រួមបញ្ចូល​គ្នា​រវាង​ប្រហោង​ខ្មៅ។ បាតុភូត​ច្របាច់​បញ្ចូល​គ្នា​នៃ​ប្រហោង​ខ្មៅ ទំហំ​ធំ​ជាង​ម៉ាស​ព្រះអាទិត្យ​ចន្លោះ​ពី ២០ទៅ៥០ដង​ទាំងនេះ មិន​ធ្លាប់​ដែល​ត្រូវបាន​ឃ្លាំមើល​ដោយផ្ទាល់ ពីមុនមក​ឡើយ។

គួរ​ឲ្យ​សោកស្តាយ ឧបករណ៍​សម្រាប់​ចាប់​រលកសញ្ញា Gravitational Wave មាន​ផល​លំបាក​ជាខ្លាំង ដើម្បី​កំណត់​ទីតាំង​ដែល​ហេតុការណ៍​ប្រហោង​ខ្មៅ​ទង្គិច​គ្នា​ទាំងនោះ កើតមានឡើង។ យ៉ាងណាមិញ ការសិក្សា​ថ្មី​មួយ​បង្ហាញថា តំបន់​ជាយ​ខាងក្រៅ​ដែល​ស្ងប់ស្ងាត់ នៃ​កា​ឡាក់​រាងគូទខ្យង ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​កាឡាក់ស៊ី Milky Way របស់​យើង តែ​ធំ​ជាង​នោះ គឺជា​កន្លែង​ដ៏​ប្រសើរ ដើម្បី​តាម​ស្វែងរក​ព្រឹត្តិការណ៍​នេះ៕

 

 

ចែករំលែក