គួរ​ឲ្យ​ខ្លាច… «យាន​របស់ NASA ថត​បាន​ចលនា​កញ្ជ្រោល និង​ផ្ទាំង​ខ្មៅ​ដ៏​ធំ​លើ​ផ្ទៃ​ព្រះអាទិត្យ» ដែលជា​បាតុភូត…

0

(អាមេរិក)៖ យានអវកាស​មួយគ្រឿង​របស់ NASA ដែល​កំពុង​ឃ្លាំមើល​ព្រះអាទិត្យ បាន​ផ្តិត​យក​ទិដ្ឋភាព​ដ៏​កម្រ​មួយ កើតមានឡើង​នៅ​ផ្ទៃ​របស់​វា ដែល​អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា វា​ជា «Encircling Filament»។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​វែបសាយ​អវកាស- វិទ្យាសាស្ត្រ Space.com នៅ​រសៀល​ថ្ងៃ​សុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

សរសៃ ឬ​កុំ​សួ​ល​អណ្តាតភ្លើង​ដ៏​ចម្លែក និង​កម្រ​ខាងលើ ត្រូវ​ចាប់យក​រូបភាព​បាន​ដោយ​យានអវកាស SDO របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA កាលពី​ចន្លោះ​ថ្ងៃទី២៩ និង​ទី៣១ ខែតុលា ហើយ​វា​បាន​លេចឡើង​ក្នុង​ទម្រង់​ជា​រូបធាតុ​ក្រមៅ និង​ងងឹត​មួយ​ខ្សែ កួច​ព័ទ្ធជុំវិញ​តំបន់​សកម្ម​មួយ នៅលើ​ផ្ទៃ​នៃ​ព្រះអាទិត្យ។ មន្ត្រី​អង្គការ NASA បាន​ឲ្យ​ដឹងថា មានតែ​ប៉ុន្មាន​ពេល​ប៉ុណ្ណោះ ដែល​ពួកគេ​បាន​ប្រទះឃើញ​វា នៅក្នុង​រូបរាង​ដូចជា​រង្វង់​ដូចនេះ​ឡើង។

សរសៃ​សូ​ឡា​គឺជា​ដុំ​ពពក​ភ្លើង ដែលរ​សាត់អណ្តែត​ពាស​ពេញ​ពីលើ​ផ្ទៃ​ព្រះអាទិត្យ និង​គ្រប់គ្រង​ចលនា​ដោយ​ដែនម៉ាញេទិច​របស់​វា ក៏ប៉ុន្តែ​ពួកវា​ជាទូទៅ​មាន​រាង​វែងអន្លាយៗ ទើប​ទម្រង់​ដូច​រង្វង់​លើក​នេះ ដែល​ថត​បាន​ដោយ​យាន SDO ទាក់ទាញ​ចំណាប់អារម្មណ៍​ក្រុម​អ្នកវិទ្យាសាស្ត្រ ទោះបីជា​វា​ពុំ​មានគុណ​តម្លៃ​ផ្នែក​វិ​ទ្យ​សាស្ត្រ​អ្វី​ក៏ដោយ។

គួរ​បញ្ជាក់ថា យានអវកាស Solar Dynamics Observatory ដែលមាន​តម្លៃ ៨៥០លាន​ដុល្លារ ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ២០១។ វា​មាន​តួនាទី​សំឡឹង​មើលទៅ​ព្រះអាទិត្យ​ដោយ​ឥតអាក់​ខាន​ឡើយ ដើម្បី​កត់ត្រា​នូវ​អាកាសធាតុ​របស់​ផ្កាយ​មួយ​ដួង​នេះ​របស់​យើង ហើយ​ជួយ​អ្នក​វិ​ទ្យ​សាស្ត្រ​ក្នុងការ​សិក្សា​ស្វែងយល់ និង​តាមដាន​ព្រឹត្តិការណ៍​អាកាស​នៃ​ព្រះអាទិត្យ៕

ចែករំលែក