សូមទស្សនាដោយរីករាយ «រូបភាពអវកាសកំពូលៗទាំង ០៣» ប្រចាំសប្តាហ៍ ដែលអង្គការ NASA និង ESA ថតបាន…

0

(អាមេរិក)៖ នាពេលនេះ​យើងសូមបង្វែរ​ចំណាប់អារម្មណ៍ ​ប្រិយមិត្ត​ទាំងអស់គ្នា ទៅទស្សនារូបភាព​ដ៏ស្រស់ស្អាត និង​ប្លែក​ភ្នែក​ថ្មី​ៗ​​ចំនួន​​ ០៣​សន្លឹក​ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី សារព័ត៌មាន Wired នៅព្រឹក​ថ្ងៃចន្ទ ទី២០ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

ទី០១៖ ជារូបភាពនៃ​រេអាក់ទ័រនុយក្លេអ៊ែរ​នៅលើផ្ទៃអវកាស គឺគ្មានអ្វីក្រៅពី​ព្រះអាទិត្យ​ឡើយ។ នាពេលថ្មីៗ​នេះ​មន្ទីរឃ្លាំ​មើលទី​អវកាស Solar Dynamic Observatory របស់​អង្គការ NASA បានប្រទះឃើញ​ប្រហោង​ដ៏ធំមួយ ជាច្រកនៃកម្លាំងម៉ាញេទិច​​នៅ​លើ​ព្រះអាទិត្យ ដែលជះអណ្តាតភ្លើង​ព្រះអាទិត្យ​ ក្នុងកម្រិតដ៏ខ្លាំងក្លា។ គួរជម្រាបថា នៅពេលដែល​ឥទ្ធិពលនៃ​អណ្តាតភ្លើង Solar Wind មានប្រតិកម្ម​ជាមួយនិង​ដែនម៉ាញេទិច​របស់ផែនដី ផ្ទៃមេឃនៅ​ប៉ូលខាងជើង និងខាងត្បូង នឹងមានលេចឡើង​នូវ​រស្មី​​​​អារ៉ូរា (Aurora) រស្មីប្រាំពីរពណ៌។

ទី០២៖ ជារូបភាពនៃភព​ក្រហម​ដ៏ល្បីឈ្មោះ Mars (ភពអង្គារ) ជាភពក្បែរ​ខាងរបស់យើង ដែលគ្របដណ្តប់​ទៅដោយធូលី​​​ពាស​​ពេញ ព្រមទាំងភ្នំភ្លើង​សម័យបុរាណៗ និងស្លាកស្នាមរបស់វា ដែលបានចារ​នៅលើផ្ទៃរបស់​ភពព្រះអង្គារ។ នាពេលថ្មីៗនេះ យាន​ផ្កាយ​រណប Mars Express Orbiter របស់ទីភ្នាក់​ងារ​អវកាសអឺរ៉ុប ESA ទើបតែថតបាន​រូបភាពមួយ​នៃតំបន់ ដែល​ត្រូវ​បាន​​គេ​ស្គាល់​ថា​ជា Sirenum Fossae នៅអឌ្ឍគោល​ខាងងត្បូង​របស់ Mars។

ទី០៣៖ ជារូបភាពនៃព្យុះ​ដ៏ចម្លែករបស់​ភពព្រហស្បតិ៍ (Jupiter)។ យានអវកាស Juno ដែលកំពុងក្រឡឹង​ជុំវិញភពឧស្ម័នយក្ស​នេះ​ បានបញ្ចេញរូបភាព​ដ៏លម្អិតថ្មីមួយ​នៃព្យុះរបស់វា កាលពីពេល​ថ្មីៗនេះ៕

 

ចែករំលែក