ពិតជារឿងមិនធម្មតា…! តើភពព្រហស្បតិ៍ និងព្រះអាទិត្យ ធ្វើគោចរជុំវិញគ្នាមែនទេ? ឬអាចជាផ្កាយភ្លោះ…?

0

អាមេរិក)៖ ភពព្រហស្បតិ៍ (Jupiter) ដែលជាភពទី​០៥នៃប្រព័ន្ធ​ព្រះអាទិត្យ និង ជាគោលដៅ​សិក្សារបស់​យានអវកាស Juno គឺជា​ភពឧស្ម័នយក្ស ដែលមានទំហំសែន​ធំមហិមា រហូតដល់បណ្តាល​ឲ្យវា មិនគោចរជុំវិញព្រះអាទិត្យ​ដូចភពដទៃៗឡើយ។ នេះបើតាម​ការដកស្រង់​​ការ​ផ្សាយ​ចេញពី សារព័ត៌មាន Business Insider នៅរសៀល​ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជាមួយម៉ាស់ស្មើនឹង ២.៥ដង នៃម៉ាស់របស់ភពដទៃទៀតក្នុង ប្រព័ន្ធផ្កាយ​របស់យើងរួម​បញ្ចូល​គ្នានោះ គឺវាធំគ្រប់គ្រាន់​ដែលធ្វើឲ្យ​ចំណុចកណ្តាល​នៃកម្លាំងទំនិញ រវាងភពព្រហស្បតិ៍ និងព្រះអាទិត្យ មិនស្ថិតនៅ​ក្នុងព្រះអាទិត្យ​ផ្ទាល់ ដូចទៅនឹងភពដទៃៗ​​​ទៀតរួមមានផែនដីយើងជាដើ​មនោះ​ឡើយ ដោយវាស្ថិតនៅ​ចំណុចមួយក្នុង​ទីអវកាស ដែលនៅពីលើ​ផ្ទៃព្រះអាទិត្យ​ទៅវិញ។

វាអាចនឹងពិបាកយល់បន្តិច ប៉ុន្តែសូមស្វែងយល់ការបកស្រាយ​មួយ នោះគឺនៅពេលដែល​វត្ថុតូចមួយ គោចរមួយ​វត្ថុធំមួយ នៅក្នុង​លំហអាកាស វត្ថុដែលតូចជាង មិនមែន​ធ្វើដំណើរជុំវិញ​វត្ថុដែលធំ​ជាងខ្លួន ក្នុងលក្ខណៈជារង្វង់​មូលតឹលតែ​ម្តងនោះឡើយ។ ផ្ទុយទៅវិញ​វត្ថុទាំងពីរនោះ គោចរជុំវិញ​ចំណុចកណ្តាលរួមមួយ ​នៃកម្លាំ​ងទំនាញទៅវិញ (ឧទាហរណ៍ គឺភពភ្លុយតូ និងព្រះច័ន្ទឆារ៉ុនរបស់វា គឺគោចរជុំវិញគ្នាទៅវិញទៅមក)។​

នៅក្នុងស្ថានការណ៍​ដែលយើងងាយ​យល់ តួយ៉ាង​ផែនដីគោចរ​ជុំវិញវត្ថុធំជាងខ្លួន ដូចជា​ព្រះអាទិត្យ ចំណុចកណ្តាល​នៃ​​​កម្លាំង​ទំនិញរបស់​វត្ថុទាំងពីរ គឺស្ថិតនៅយ៉ាងកៀក​នឹងចំណុចកណ្តាល​នៃវត្ថុធំជាង (ចំណុចកណ្តាល​នៃព្រះអាទិត្យ​ផ្ទាល់) ដែលជាហេតុ​ធ្វើឲ្យឥទ្ធិពល​នៃបាតុភូតនេះ ត្រូវមើល​រំលង​បានដោយងាយ ពោលគឺពុំមា​នអ្វីគួរឲ្យកត់សម្គាល់​ឡើយ ដោយវត្ថុដែលធំជាង​ហាក់ដូចជាមិន​ធ្វើចលនាឡើយ (គ្រាន់តែវិលជុំវិញខ្លួនឯង) ខណៈវត្ថុដែល​​តូចជាង ធ្វើដំណើរ​ជុំវិញវា។

ឧទាហរណ៍មួយទៀត គឺនៅពេលដែលស្ថានីយអវកាសអន្តរជាតិ ISS គោចរជុំវិញភពរបស់យើង ផែនដី និងផ្កាយរណបដ៏ធំនេះ​ធ្វើគោចរដូចគ្នា នៅជុំវិញចំណុច​កណ្តាលនៃកម្លាំង​ទំនាញ ក៏ប៉ុន្តែចំណុចកណ្តាល​នៃកម្លាំងទំនាញនោះ វាកៀកនឹងស្នូល​ដែលជា​​ចំណុចកណ្តាល​ផែនដីពេក ដែលធ្វើឲ្យចលនា​នៃភពរបស់យើង នៅជុំវិញចំ​ណុចនោះ ពុំអាចត្រូវកត់សម្គាល់​ឃើញបាន ស្រប​ពេល​ដែលស្ថានីយ៍ ​ISS មើលទៅកំពុងហោះ​ក្រឡឹងជុំវិញភពផែនដី​ទាំងមូល។

ប្រការនេះ គឺវាពិតដូចគ្នានៅ​ពេលដែលភពភាគច្រើន​ក្នុងប្រព័ន្ធរបស់យើង គោចរជុំវិញ​ព្រះអាទិត្យ។ ព្រះអាទិត្យមាន​ទំហំធំ​​ជាង​ ផែនដី ភពសុក្រ (Venus) ភពពុធ (Mercury) និងសូម្បីតែ​ភពសៅរ៍ (Saturn) ឆ្ងាយមែនទែន ដែលរហូតធ្វើ​ឲ្យចំណុចកណ្តាល​​​នៃទម្លាំងទំនាញ​របស់ភពទាំងនេះ​ជាមួយព្រះអាទិត្យ ស្ថិតនៅកប់យ៉ាងជ្រៅ​ ក្នុងខ្លួនរបស់ផ្កាយ​មួយដួងនេះ​តែម្តង។

ទោះជាបែប​នេះក្តី រឿងនេះមិនពិត​ជាមួយ និងភពព្រហស្បតិ៍​ឡើយ។ ភពឧស្ម័ន​យក្សនេះ មានមាឌដ៏​ធំសែនធំ ដែលចំណុច​កណ្តាល​នៃកម្លាំងទំនាញ​របស់វា ជាមួយនិងព្រះអាទិត្យ ពុំស្ថិតនៅចំ​កណ្តាលព្រះអាទិត្យ​ឡើយ តែនៅពីលើតារានេះ​ទៅវិញ ហើយ​វត្ថុ​ទាំងនេះ ធ្វើគោចរជុំវិញ​ចំណុចនោះ​នៅក្នុងទីអវកាស។

គួរជម្រាបថា នេះហើយគឺ​ជារបៀបដែល Jupiter និង ព្រះអាទិត្យធ្វើ​ចលនាជាមួយគ្នា នៅក្នុងទីអវកាស​ដ៏ធំល្វឹងល្វើយ ទោះបីជា​​ចម្ងាយ និង​ទំហំរបស់វត្ថុទាំងនេះ​ ខុសគ្នាឆ្ងាយ​យ៉ាងណាក្តី។ អ្វីដែលពិសេស​បន្ថែមទៀតនោះ គឺដែនម៉ាញេទិច​របស់ភពព្រហស្បតិ៍ ធំជាងគេបំផុតក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ (ធំជាងដែន​ម៉ាញេទិចព្រះអាទិត្យ​ទៅទៀត) ដោយមាន​ឥទ្ធពិលជះ​ទៅដល់​ភពសៅរ៍ ដែលជាភពយក្ស​មួយផងដែ​រ​នោះ ថែមទៀត។

សម្រាប់សំនួរធំមួយ​ទៀតនោះ គឺក្រុមអ្នកវិទ្យាសាស្ត្រ​ធ្លាប់បានអះអាងថា ចលនាក្នុងភពព្រហស្បតិ៍​សព្វថ្ងៃនេះ អាចនឹងធ្វើឲ្យធាតុផ្សំ​ក្នុងបរិយាកាស និងស្រទាប់លើ​របស់វា​ឆេះកញ្ជ្រោលឡើងនៅថ្ងៃណាមួយ រួចក្លាយជាព្រះអាទិត្យ​ថែមមួយទៀត នៅក្នុងប្រព័ន្ធ​របស់យើងជាក់ជាមិនខាន ប៉ុន្តែ​មួយរយៈក្រោយ​មកនេះ គឺពុំទាន់លឺមាន​អំណះអំណាងបន្ថែម ដើម្បីគាំទ្រគំនិតនោះឡើយ៕

ចែករំលែក