ស្ងាត់ៗ «យានអវកាស Juno ថត​បាន​ព្យុះ​ចម្លែក លើ​ភព​ព្រហស្បតិ៍» ដែល​ជាប់​ជា​រូបល្អ​បំផុត…

0

(អាមេរិក)៖ ព្យុះ​ចម្លែកខ្លះៗនៅលើ​ភព​ព្រហស្បតិ៍ (Jupiter) ពិត​ជាមាន​លក្ខណៈ​ស្មុគស្មាញ​មែនទែន ហើយ​កាលពី​ខែ​មុន ព្យុះ​កួច​ដ៏​ខ្មួរ​ល​ខ្មាញ់​នេះ ត្រូវ​យានអវកាស Juno របស់​អង្គការ NASA ដែល​បច្ចុប្បន្ន កំពុងធ្វើដំណើរ​គោចរ​ជុំវិញ​ភព​ដ៏​ធំជាងគេ​បង្អស់ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​មួយ​នេះ ថត​យក​រូបភាព​ដ៏​ល្អ​មួយ​បាន និង​ជាប់​ជា​រូបល្អ​បំផុត នៃ​ទី​អវកាស​កាលពី​សប្តាហ៍​មុន​ផងដែរ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Space នៅ​រសៀល​ថ្ងៃ​ពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

រូបភាព​ដែល​ថត​បាន​ខាងលើនេះ គឺជា​រូប​នៅក្នុង​កម្រង​រូបភាព​ប្រចាំ​សប្តាហ៍​ពី​ទី​អវកាស ដែល​យើង​ធ្លាប់បាន​យកមក​ចុះផ្សាយ កាលពី​ជាង​មួយ​សប្តាហ៍​មុន។ រូបភាព​នេះ លាតសន្ធឹង​ចម្ងាយ​ប្រហែល ៣០,០០០គីឡូម៉ែត្រ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ព្យុះ​នេះ​មាន​ភាពទូលំទូលាយ​ប្រហាក់ប្រហែល​នឹង​ភពផែនដី។ ព្យុះ​ដ៏​ចម្លែក​ទាំងនេះ នៅលើ​ភព​ព្រហស្បតិ៍ ធ្វើ​ចលា​នា​វិល​បញ្ចា​ស់ ជាមួយនិង​ទ្រនិចនាឡិកា។

គួរ​ជម្រាប​ថា យានអវកាស Juno នឹង​នៅ​បន្តធ្វើ​ដំណើរ​ជុំវិញ ក៏ដូចជា​សិក្សា​ស្រាវជ្រាវ​លើ Jupiter សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ខណៈ​វា​បាននិងកំពុង​ព្យាយាម​បន្ត​បញ្ជូន​ទិន្នន័យ ត្រឡប់​មកកាន់​ភពផែនដី​វិញ ដើម្បី​ជួយ​មនុស្សលោក​យើង បង្កើន​ការយល់ដឹង​កាន់តែ​ប្រសើរ អំពី​ភព​ឧស្ម័ន​យក្ស​មួយ​នេះ ព្រមទាំង​កំណត់ថា តើ​ភព​ព្រហស្បតិ៍ មាន​ផ្ទៃដី​រឹង​នៅ​ពីក្រោយ​ដុំ​ព្យុះ​ពពក​ដ៏​គួរ​ឲ្យ​ងឿងឆ្ងល់​ដ៏ក្រាស់ៗទាំងនេះ ដែរ​ឬ​យ៉ាងណា។

ក្រោយពី​បញ្ចប់​បេសកកម្ម​រួចរាល់ នៅ​ជុំវិញ​ភព​ព្រហស្បតិ៍ អង្គការ NASA អះអាងថា យាន Juno នឹង​ទម្លាក់ខ្លួន​ចូលក្នុង​ផ្ទៃ​ភព​ព្រហស្បតិ៍ ប៉ុន្តែ​មិនមែន​ទម្លាក់​កម្ទេចចោល​ទាំងស្រុង ដូចជា​យាន Cassini នៅ​ភព​សៅរ៍​នោះឡើយ គឺ Juno នឹង​ទម្លាក់​ចូល​ភព​ព្រហស្បតិ៍ ដើម្បី​ធ្វើការ​សិក្សា​ក្នុង​វិនាទី​ចុងក្រោយ ថា​តើ​មាន​អ្វី​នៅក្រោយ​ពពក​ដ៏​ក្រាស់ និង​កញ្ជ្រោល​របស់​ភព​យក្ស​ដ៏​ខ្លាំង​ក្លាយ​មួយ​នោះ៕

ចែករំលែក