ដំណឹងអាក្រក់ប្រចាំទសវត្សរ៍! ដូណាល់ ត្រាំ «ពិចារណាកាត់ជំនួយទៅស្ថានីយអវកាស ISS នៅឆ្នាំ២០២៥…»

0

 

(ម៉ូស្គូ)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណា​លើ​គំរោងបញ្ឈប់​ការផ្ដល់មូល​និធិ ដល់កម្មវិធីស្ថានីយ​ទីអវកាស​អន្តរជាតិ (ISS) នៅត្រឹម​ឆ្នាំ២០២៥។ នេះបើតាមការ​ចេញផ្សាយដោយ​ សារព័ត៌មាន Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។

ជាមួយគ្នានោះ​ដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក The Verge news គំរោងខាង​លើអាចនឹងលេច​ឡើងនៅក្នុង​សំណើចុង​ក្រោយ​មួយ។ តែយ៉ាង​ណាក៏ដោយ សំណើ​នៃកញ្ចប់​ថវិកាផ្លូវការ ត្រូវបាន​គេរំពឹងថា នឹងចេញផ្សាយ​នៅ​ថ្ងៃទី១២ ខែកុម្ភៈ ឬក៏អាចត្រូវផ្លាស់ប្ដូរ​កាលបរិច្ឆេទនេះ​ក៏ថាបាន។ ចំណែកឯ​អង្គការ NASA​ វិញមិនបាន​ធ្វើការអត្ថា​ធិប្បាយ ណាមួយចំពោះ​សេចក្ដីរាយការណ៍​នេះ​នៅឡើយទេ។

គួរបញ្ជាក់ថា គំរោង ISS គឺស្ថិតនៅក្រោមគ្រប់គ្រងរួមគ្នាដោយប្រទេសកាណាដា អឺរ៉ុប ជប៉ុន រុស្ស៊ី និងអង្គការ NASA។ អង្គការ NASA​ បានចំណាយប្រាក់វិនិយោគចន្លោះពី០៣ ទៅ០៤ ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។

បើតាមព័ត៌មានដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះ ឈានចូល​ដល់ឆ្នាំ២០១៨​នេះ ទីភ្នាក់ងារអវកាស​អាមេរិក NASA បានចំណាយពេល ២០ឆ្នាំ និងថវិកាចំនួន ១០០ពាន់​លានដុល្លារ ហើយ​ទៅលើស្ថានីយ​អវកាស​អន្តរជាតិ ISS ប៉ុន្តែនៅប៉ុន្មានឆ្នាំ​ខាងមុខទៀត បញ្ហារាំងស្ទះ​ដ៏ធំមួយ​ ទំនងមិនអាច​ជៀស​​​ផុត​ឡើយ។

បើតាមការផ្តល់​សក្ខីកម្មពីមន្រ្តីរដ្ឋាភិបាល​អាមេរិក នាពេលអនាគត​ដ៏ខ្លីខាងមុខ អវកាសយានិក​ប្រហែលជាលែង​មាន​​មធ្យោបាយ ដើម្បីធ្វើដំណើរ​ឡើងទៅ និងចុះមកពី មន្ទីរពិសោធន៍​ទំហំប៉ុនទីលាន​បាល់ទាត់ ឬបាល់ឱប​មួយ ដែល​ស្ថិត​នៅ​លើ​​លំហ​អាកាស​នេះទៀតហើយ។ បើតាមការផ្តល់​សក្ខីកម្មពីមន្រ្តីរដ្ឋាភិបាល​អាមេរិក នាសប្តាហ៍នេះ នាពេលអនាគត​ដ៏ខ្លីខាងមុខ អវកាសយានិក​ប្រហែលជាលែង​មាន​​មធ្យោបាយ ដើម្បីធ្វើដំណើរ​ឡើងទៅ និងចុះមកពី មន្ទីរពិសោធន៍​ទំហំប៉ុនទីលាន​បាល់ទាត់ ឬបាល់ឱប​មួយ ដែល​ស្ថិត​នៅ​លើ​​លំហ​អាកាស​នេះទៀតហើយ៕

ចែករំលែក