ទស្សនារូបភាពពិសេសៗ នៃព្រឹត្តិការណ៍ Blueblood Moon និងច័ន្ទគ្រាស នៅលើពិភពលោក…

0

 

(ប៉េកាំង)៖ ព្រឹត្តិការណ៍ Blueblood Moon ឬព្រះច័ន្ទក្រហម និង​ច័ន្ទគ្រាស ពិតជាពិសេស​ខ្លាំងមែនទែនតែម្តង កាលពីយប់​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ដោយក្នុង​ល្វែង​ម៉ោង​ជាង​មួយចំហៀងផែនដី អាចមើល​ឃើញទិដ្ឋភាព ដែលមិនធ្លាប់​កើតមានរយៈពេល ១៥០ឆ្នាំ មកនេះ។ ប៉ុន្តែបងប្អូន​កម្ពុជាយើង​មួយចំនួន ប្រាកដជាពិបាក​ក្នុងទស្សនា​ចប់ចុងចប់ដើម ព្រោះតែ​អាកាសធាតុ​នៅតាមតំបន់​មួយចំនួន រួមទាំងរាជធានី​ភ្នំពេញ មិនសូវអំណោយ​ផល។

ជាក់ស្តែងនៅ​ភ្នំពេញ យើងអាចមើលឃើញ​ត្រឹមតែព្រះច័ន្ទក្រហម ត្រូវស្រមោល​​ផែនដី​លេបត្របាក់​បន្តិចម្តងៗ​​ប៉ុណ្ណោះ ប៉ុន្តែសម្រាប់​​ពេលខ្ជាក់ចេញ​​មកវិញ យើងមិនអាច​មើលឃើញ​​នោះ​ឡើយ ព្រោះតែមេឃ​​មានពពក​ច្រើន។ ទោះបីជា​​បែបនេះក្តី បណ្តាប្រទេស​មួយចំនួនទៀត នៅតែអាចមើល​​ឃើញច្បាស់ ដូចជាបណ្តាតំបន់សំខាន់ៗខាង​​ក្រោមនេះ៖

១៖ ព្រះច័ន្ទមូលក្រឡំ និងធំជាងសព្វដង ត្រូវបានមើលឃើញនៅប្រទេសសិង្ហបុរី នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨!

២៖ ព្រះច័ន្ទមូលក្រឡំ និងធំជាងសព្វដង ត្រូវបានមើលឃើញនៅទីក្រុងកង់បេរ៉ា នៃប្រទេសអូស្ត្រាលី នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨!

៣៖ ព្រះច័ន្ទមូលក្រឡំពណ៌ក្រហម និងធំជាងសព្វដង ត្រូវបានមើលឃើញនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨!

៤៖ ព្រះច័ន្ទមូលក្រឡំពណ៌ក្រហម និងធំជាងសព្វដង ត្រូវបានមើល​ឃើញនៅទីក្រុង​ណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨!

៥៖ ព្រះច័ន្ទបាត់ស្រមោលតិចៗ នៅទីក្រុង​ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨!

ចែករំលែក