របកគំហើញថ្មី! តាមពិតទឹក​នៅក្នុង​ព្រះច័ន្ទ មានច្រើន​លើស​ការស្មាន… ស្ទើរគ្រប់​កន្លែង​តែ​ម្តង…!

0

(បរទេស)៖ កាលពី​ឆ្នាំ២០០៩ យានអាកាស ០៣គ្រឿង​បានអះអាងថា ទឹកមានវត្តមាន​នៅលើព្រះច័ន្ទ ប៉ុន្តែរហូតមកដល់​បច្ចុប្បន្ន ក្រុមអ្នកអាវកាស​គិតថា បរិមាណទឹកភាគច្រើន​ត្រូវបានបង្ខាំង​នៅចំណុចកក នៃប៉ូលរបស់​ព្រះចន្ទ។ បច្ចុប្បន្ន​ការវិភាគថ្មី​នៃ​បេកសកម្ម​លើភព​​ព្រះច័ន្ទ​ចំនួនពីរ បានបង្កើតការសង្ស័យ​លើទ្រឹស្ដី និងសន្មត់ថា​ ទឹកអាចនឹង​រីកសាយពេញ​ផ្ទៃព្រះច័ន្ទតែម្តង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Space.com នារសៀល​ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាម​ការវិភាគ ចេញផ្សាយនៅលើ​ទស្សនាវដ្ដី​ Nature Geoscience កាលពី​ថ្ងៃទី១២ ខែកុម្ភៈ អាចជួយដល់​ក្រុម​អ្នកសា្រវជ្រាវ​ ក្នុងការ​ស្វែង​យល់ថា ទឹកនៅលើ​ព្រះច័ន្ទមានប្រភព​មកពីណា ឬជាទឹកដែលបានក្លាយ​ជាប្រភព​ធនធាន លើផែនដី និងបានប្រមូលផ្ដុំ​សម្រាប់ជា​ទឹកផឹក ឬក៏បានក្លាយ​​ទៅជាអ៊ីដ្រូសែន និងអុស៊ីសែន​​សម្រាប់ចំហេះ​គ្រាប់​រ៉ុក្កែត និងចូលក្នុងខ្យល់​សម្រាប់អ្នកស្រាវជ្រាវ​ទីអវកាស​ នៅពេលអនាគត​យ៉ាងដូចម្ដេច។

ម្យ៉ាងវិញទៀត បើទោះជា​ការវិភាគថ្មីនេះ ​មិនបានផ្ដល់ឱ្យក្រុមអ្នកស្រាវជ្រាវ​នូវគំនិតថា តើត្រូវចូលទៅ​កាន់ប្រភពទឹក​នោះ ដោយវិធីណា​ក៏ដោយ ប៉ុន្តែវាបានបង្ហាញថា មូលេគុល H2O និង OH (ម៉ូលេគុល​ទឹក) បានរីកសាយ​​ទូទាំងផ្ទៃនៃឋាន​​ព្រះច័ន្ទ និងអាចត្រូវបាន​រកឃើញ​ទាំងនៅផ្នែកចាំងដោយពន្លឺថ្ងៃ និងចំហៀងខាងយប់ងងឹត។

គួរបញ្ជាក់ថា ក្រុមអ្នក​ស្រាវជ្រាវ នៅតែបន្តធ្វើការងារលើទិន្នន័យ ដែលប្រាប់ពួក​គេ​ពីប្រភពទឹក​នៅលើព្រះច័ន្ទ។ ពួកគេ​បាន សន្មត់ថា ទឹកអាច​ត្រូវបាន​បង្កើតឡើង នៅពេលខ្យល់​ក្ដៅប៉ះទង្គិចជាមួយ​ផ្ទៃព្រះចន្ទ និងអាតូម​អ៊ីដ្រូសែននៅ​ក្នុងលក្ខខណ្ឌ ដែលខ្យល់មាន​ប្រតិកម្មជាមួយអាតូម​អុកស៊ីសែន នៅក្នុងរណ្តៅៗធំនៃព្រះច័ន្ទ និងផ្ទៃដីដូចផេះលើ​ព្រះច័ន្ទ។

ទោះបីជាបែបនេះ ក្រុមអ្នកវិទ្យាសាស្ត្រ​នៅមិន​ទាន់អាច កំណត់បាន​នៅឡើយ​ទេ ពាក់ព័ន្ធនឹង​លទ្ធភាពដែលថា ទឹកអាច​បំលែងចេញដោយ​យឺតៗ​ពីសារធាតុខនិជ​នៅលើ​ព្រះច័ន្ទ ចាប់តាំងពីការកកើតឡើង​របស់វា ឬយ៉ាងណា​នោះឡើយ ដោយវាតម្រូវឲ្យមានយានជំនាញ ចុះទៅធ្វើការសិក្សាបន្ថែម ដូចជាការបាញ់កាំរស្មី ឬក៏ចុះទៅខួងស្រទាប់ស្តើងណាមួយ នៅលើផ្ទៃព្រះច័ន្ទ ដែលងាយនឹងយក​ទឹកទាំងនោះចេញមក​ពិសោធន៍​បាន៕

ចែករំលែក