តោះ! មកស្គាល់ទីកន្លែងទាំង ០៥ លើភពផែនដី «ដែលមាន​គេ​អះអាង​ថា​ អត់​​មាន​​កម្លាំងទំនាញ» នាំឲ្យអ្វីៗ​ប្រែប្រួល​យ៉ាង​ចម្លែក…

0

 

(បរទេស)៖​ ដូចដែលអត្ថបទមុនបានបញ្ជាក់ហើយថា ផែនដីគ្មានវិធី ឬមូលហេតុណាមួយ ដែលអាចប្រែទៅជាបាត់បង់ទំនាញទាំងស្រុងនោះឡើយ ប៉ុន្តែទំនាញរបស់ផែនដី ក៏មិនប្រាកដថា អាចពង្រាយគ្រប់ទីកន្លែងៗនៅជុំវិញដុំមូលដ៏ធំនេះបានឡើយ។ ខាងក្រោមនេះ គឺជាទីតាំងពិសេសៗចំនួន ០៥ ដែលពាក្យចចាមរាមអះអាងថាកំលាំងទំនាញផែនដីធ្លាក់មកដល់កំរិតសូន្យ៖

១៖ ចំណុចអាថ៌កំបាំងនៅ Santa Cruz រដ្ឋកាលីហ្វរញ៉ា (Mystery Spot, Santa Cruz California)៖ កន្លែង​នេះត្រូវបាន​រកឃើញ​កាលពីឆ្នាំ១៩៣៩ ដោយក្រុមអ្នក​ស្រាវជ្រាវមួយ​ក្រុម ហើយក្រោយ​មកនៅ​ឆ្នាំ១៩៤០ ទើប​លោក Goerge Prather ដែលជាអ្នកស្រាវជ្រាវ​ម្នាក់​ក្នុងចំណោមនោះដែរ បានបង្ហើបព័ត៌មាន​នេះចេញជា​សាធារណៈ។ ពួកគេបាន​អះអាងថា នៅពេលដែលពួកគេ​មកអង្កេតតំបន់​ខាងលើនេះ ពិតជាបានទទួលអារម្មណ៍ពីការ​បញ្ចេញកម្លាំង​ប្លែកៗគ្នាមួយចំនួន​យ៉ាងប្រាកដ។

ក្រោយមកទៀត​ពួកគេបាន​អះអាងថា វាពិតជា​មានភាពមិនប្រក្រតី​ កើតមានឡើង​ចំពោះដែន​ម៉ាញេទិច នៅក្នុង​រង្វង់ដីតែ ៦០ម៉ែត្រក្រឡានោះមែន ឬយើងអាច​ហៅវាបានថា «ចំណុច​អាថ៌កំបាំង»។ បាតុភូត​ដែល​កើតមាន​នោះ គឺដូចជាតំណក់ទឹក​អណ្តែតឡើង​លើវិញ, ពេលយើង​ឈរហើយ​ទ្រេតខ្លួន​លើតំបន់នោះ​ក៏មិនអាចដួលលើដី, និងការមានអារម្មណ៍​ទទួលដឹងថា កម្លាំងម៉ាញេទិចកំពុងតែបញ្ចេញ​មកពីមុំ​ផ្សេងៗគ្នាជា​ដើម។

២. ចំណុចអាថ៌កំបាំងមួយ ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក (Ignace mystery spot, Michigan)៖ មនុស្សមួយក្រុម​បានចុះមកធ្វើការសិក្សាស្រាវជ្រាវនៅតំបន់នេះ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ស្រាប់តែឧបករណ៍ស្រាវជ្រាវរបស់ពួកគេ បានគាំង​លែងដំណើរការតែម្តង។ បន្ទាប់មក​ពួកគេបានបន្តធ្វើការសិក្សាបន្ថែមទើបដឹងថា ផ្ទៃក្រឡាប្រមាណជាជាង ១២០ម៉ែត្រក្រឡា គឺមិនមានទំនាញផែនដីនោះឡើយ។

មិនត្រឹមតែប៉ុណ្ណោះទេ បើតាមការអង្កេតរាប់ឆ្នាំនៅទីនោះ គឺក្រុមអ្នកសិក្សាមិនដែលបាន​ឃើញសត្វព្រៃណាមួយ ចូលមកកាន់តំបន់ជាង ១២០ម៉ែត្រក្រឡានេះឡើយ។ បន្ថែមពី​នេះ​បាតុភូតចម្លែកៗផ្សេងទៀតបានកើតមានឡើងដូចជា មនុស្សអាចយកជើងកៅអីទៅដាក់​ជាប់ជញ្ជាំង រួមខ្លួនឡើងអង្គុយលើកៅអីនោះ ដោយវានៅតែស្ថិតជាប់ជញ្ជាំងដដែល ដោយយើងមិនធ្លាក់ផ្កាប់មុខមកលើដីនោះឡើយ។ បើអ្នកស្នាក់នៅកន្លែងនោះកាន់តែយូរ នោះអ្នកនឹងមានអារម្មណ៍ថា ក្បាលរបស់អ្នកកាន់តែស្រាល។

៣៖ តំបន់អាថ៌​​កំបាំង​ខូស្មូស, សោតស៍ ដាកូតា, សហរដ្ឋអាមេរិក (Cosmos Mystery Area, Rapid City)៖ ពេលអ្នក​ទៅ​ដល់​កន្លែងនោះ អ្នកនឹងឃើញ​ដើមឈើ​ខ្លះដូច​ជាទ្រេតៗ។ វាមិនខុសពី​ចំណុច​អាថ៌កំបាំង​ខាងលើនេះ​ទេ បើសិនជាអ្នក​ឈរនៅទីនោះ អ្នកប្រាកដ​ជាឈរនៅទ្រឹង ទោះបីប្រឹងផ្តួលខ្លួន​ទៅទិសខាងណា ឬប្រឹងផ្ងាក្រោយ និងផ្តាប់មុខ ក៏អ្នកអាចមិនអាច​ដួល​នោះដែរ។ អ្នកនឹង​មានអារម្មណ៍ថា ​ប្លែកខុសពី​​កន្លែង​ធម្មតា ហើយវាប្រៀបបីដូចជា​ខ្លួនអ្នក​ ចង់អណ្តែតឡើង​លើដូច្នោះឯង។

៤៖ តំបន់​​ខ្ពង់រាប Spook Hill, Florida សហរដ្ឋអាមេរិក៖ កន្លែងនេះ​ចម្លែកបន្តិច ព្រោះបើសិន​ជាអ្នកឈរឡាន​នៅជើងចំណោត នោះឡានរបស់អ្នកនឹង​ត្រូវកម្លាំងទំនាញ​អូសឡើងទៅ​លើទួលផ្លូវតែម្តង ដែលប្រការនេះ​ត្រូវបានហៅថា កម្លាំងទំនាញធ្លាក់ដល់កម្រិត​​ទាបបំផុត ឬសូន្យ​តែម្តង។ បាតុភូត​បន្ថែមនោះ គឺមិនខុសពី​រថយន្តខាងលើ​​នេះឡើង ដោយវត្ថុដែល​អាចរមាល ពេលទុក​នៅចុងចំណោត នោះនឹងត្រូវទាញ​ឲ្យរមាលឡើង​លើទួល​វិញ ​ជាមិនខាន​នោះ​ឡើយ។

៥៖ តំបន់ជម្រាល​ភ្នំម៉ាញេទិច Leh នៅឥណ្ឌា (Magnetic Hill, Leh)៖ វាជាផ្លូវតូច​មួយ​ខ្សែប្រវែង ៣០គីឡូម៉ែត្រ​ពីតំបន់ Leh ទៅកាន់​តំបន់ Kargil ដែលគេអាច​ស្គាល់បានតាម​រយៈឈ្មោះ​ ខ្ពង់រាបម៉ាញេទិច Ladakh។ ពេលទៅ​ដល់​ចំណុច Srinaga-Leh អ្នកនឹង​ឃើញ​ផ្លូវនោះ​ឡើងទួល។ ទោះបីជាអ្នកបិទ​ម៉ាស៊ីនរថយន្ត​ក៏ដោយ ក៏រថយន្តរបស់​អ្នក​ត្រូវបាន​អូសឡើង​លើទួលនោះ​ដែរ ហើយរថយន្តអ្នក​ត្រូវអូសក្នុងល្បឿនលឿន​គួរសម គឺ ២០គីឡូម៉េត្រ​​ក្នុងមួយម៉ោង។ អ្នកស្រាវជ្រាវ​បានអះអាងថា បាតុភូតនេះ​កើតមានឡើង ក៏ព្រោះតែ​កម្លាំង​​ទំនាញបាន​ធ្លាក់ដល់ ០ តែម្តង។

គួរបញ្ជាក់ថា បើតាមការអះអាង​របស់អ្នក​វិទ្យាសាស្ត្រ ពុំមានកន្លែង​ណាមួយនៅលើ​ផ្ទៃផែនដី​ដែលកម្លាំងទំនាញ​អាច​ធ្លាក់ដល់ ០ នោះឡើយ លើកលែងតែ​នៅចំណុច​កណ្តាលផែនដី(center of earth) ​ប៉ុណ្ណោះដែល​គ្មានកម្លាំង​ទំនាញ​សោះ។ ប៉ុន្តែចំណុច​មួយដែលគួរឲ្យ​ចាប់អារម្មណ៍​​ គឺមាន​វត្ថុណាមួយ ដែលអាចផ្តាច់​កម្លាំងទំនាញ​នោះបាន ឧទាហរណ៍​ដូចជានៅក្នុង​មន្ទីរពិសោធន៍​របស់អង្គការ NASA ដូច្នោះ​ឯង។ ហេតុ​ដូចនេះ កន្លងដែលអត់​មានទំនាញលើផែនដី​ជាចំណុចតូចៗ​នោះ វាអាចនឹង​មានវត្ថុណាមួយ​នៅខាងក្រោមដី​នោះ ដែលប្រឆាំង​នឹងទំនាញ​ជាមិនខាន៕ ប្រភព៖ វែបសាយ Jagran Josh

ចែករំលែក