ស្តាប់​​ជីវិត​ជូរចត់របស់​នារី​អវកាស​ ​ដែល NASA បាន​បោះបង់​ចោល​ ​ព្រោះ​តែ​បញ្ហា​មួយ…

0

 

(កាណាដា)៖ វាមិនសូវជា​មាន​ទម្ងន់​នោះឡើយ ​នាសម័យ​កាល​​ទសវត្សរ៍ ១៩៦០ ដែល​មានការរើសអើង​ស្ត្រីភេទ ប៉ុន្តែសម្រាប់ប៉ុន្មាន​ទសវត្សរ៍ចុងក្រោយនេះ ការរើសអើងស្ត្រីភេទ គឺជារឿងដែល​មិនអាចទទួលយក​បាននោះទេ ព្រោះស្ត្រីតែងតែ​ដើរតួនាទី​សំខាន់ និងសិទ្ធិ​ធ្វើរឿងគ្រប់យ៉ាង​ដូចបុរសផងដែរ បើទោះបីជា​ការងារនៅទីអវកាស ដែលតម្រូវ​ឲ្យមានការ​ហ្វឹកហ្វឺន​រាងកាយ​ឲ្យមាំទាំ និងប្រឈមមុខ​បញ្ហាធំៗជាច្រើន​ក៏ដោយ។

ប៉ុន្តែលោក​យាយមួយរូប​ដែលមានរហស្សនាម​ថា Mercury 13 (Sarah Ratley) បែរជាបាន​ជួបប្រវត្តិ​ដ៏ជូរចត់ និងគួរឲ្យតូចចិត្ត​បំផុតមួយ នោះគឺការ​សម្រេច​​ចិត្តផ្អាក​​លោក​យាយ មិនឲ្យចូលរួមបេសកកម្ម​អវកាស​​ដ៏សំខាន់ កាលពី​ឆ្នាំ១៩៦១ ទោះបីជាកាល​ណោះ​ លោកយាយបាន​ឆ្លងកាត់វគ្គជម្រុះ​គ្រប់វគ្គ និងមានសមត្ថភាពខ្លាំងជាង អវកាសយានិក​បុរសឯទៀតៗ​ក៏ដោយ។ បញ្ហាធំមួយ​ដែលរូបគាត់​ត្រូវបានបិទផ្លូវ គឺ​ភេទស្រី… មែនហើយ! ​ព្រោះគាត់​ជា​មនុស្ស​ស្រី ដែលអង្គការ NASA ហាក់មិន​ទាន់មាន​ផែនការ​ស្វាគមន៍ស្ត្រី ឡើងទៅ​ទីអវកាស​នោះ​ឡើយ។

មិនមែនតែ​លោក​យាយ Mercury 13 នោះទេ​​ដែលកាលណោះ (ទសវត្សរ៍ ១៩៦០) ត្រូវបាន​ NASA បំផ្លាញក្តី​ស្រមៃចោល ដោយមាន​នារីៗ​រួមការហ្វឹកហ្វឺន​មួយចំនួន​ទៀត ក៏បានជួប​ជោគវាសនា​ដូចគ្នាដែរ។ Mercury 13 និងនារី​អវកាសឯ​ទៀត ត្រូវបាន​ហ្វឹកហ្វឺនជំនាញ​ជាមួយនិង​អវកាសយានិក​ជាបុរសៗ ប៉ុន្តែនៅពេល​ទទួលបានជោគជ័យ​ឆ្លងកាត់ទៅដល់​វគ្គចុង​ក្រោយ អ្វីៗទាំងអស់ត្រូវបានប្រែក្រឡាស ទោះបីជាធាតុពិតគ្រប់គ្នាដឹងច្បាស់ថា នារីខ្លះមាន​សមត្ថភាព​ខ្លាំង​ជា​ង​បុរសក៏ដោយ។

គួរបញ្ជាក់ថា Mercury 13 គឺជាស្ត្រីដែលធ្លាប់បើកបរយន្តហោះប្រណាំង និងមានឈ្មោះល្បី​កាលពីអំឡុងទសវត្សរ៍ ១៩៥០ ប៉ុន្តែនៅឆ្នាំ១៩៥៩ បន្ទាប់ពីមានព័ត៌មានលេចលឺថា អង្គការ NASA ត្រូវការជ្រើសរើសនារីៗ ដើម្បីធ្វើតេស្តក្នុងការហោះហើរទៅកាន់ទីអវកាស​លោក Mercury 13 ក៏បានដាក់ពាក្យចូលរួមជាមួយនឹងនារីៗក្លាហានសរុប ២៥នាក់។

តាមពិតទៅ ការធ្វើតេស្តនារីៗ​ទាំងនោះត្រូវបាន​ធ្វើឡើងដោយ​សម្ងាត់ និងមិនមាន​ជាប់ពាក់ព័ន្ធ ឬសហការ​ជាមួយនឹង NASA នោះ​ឡើយ។ Mercury 13 និងនាទី​ឯទៀតៗត្រូវបានដាក់​ឲ្យធ្វើ​តេស្ត​យ៉ាងសម្ងាត់ តាមរយៈការ​អញ្ជើញពួកគេឲ្យទៅកាន់​កន្លែងមួយមាន​ឈ្មោះថា Lovelace Clinic នៃទីក្រុង Albuquerque រដ្ឋ New Mexico ដោយការ​ធ្វើតេស្តមាន​ភាព​ចម្លែក និង​ស្មុគស្មាញ រួមទាំង​របៀបនៃការចាប់គូនារីៗ​ឲ្យធ្វើតេស្ត និងខ្លះទៀត​ត្រូវបានដាក់ឲ្យ​ធ្វើ​តេស្ត​តែ​ឯង ឬដាច់ដោយឡែក (មិនដែល​ជុំគ្នាទាំងអស់​នោះ​ឡើយ)។

នៅក្នុងការ​ជម្រុះជាបន្ត​បន្ទាប់ គឺមានអ្នក​លេចធ្លោចំនួន ១៣នាក់ រួម​ទាំង Mercury 13 ផងដែរ ហើយនៅ​ពេលនោះ ធ្វើឲ្យនាងកាន់តែ​មានអារម្មណ៍ថា ខ្លួននឹងអាច​ក្លាយជាមនុស្ស​ម្នាក់គត់ ក្នុងនាមជានារី​ដំបូងដែលឡើង​ទៅកាន់​ទីអវកាស។ ប៉ុន្តែរឿងគួរ​ឲ្យសោកស្តាយ​បានកើតមាន​ឡើង ដោយ​អង្គការ NASA បានដឹងលឺព័ត៌មាន​អំពីការលួចបង្វឹក​នារីៗខាង​លើនេះ ដោយគ្មាន​ការអនុញ្ញាត រួចក៏បានសម្រេច​បិទកម្មវិធីហ្វឹកហ្វឺននោះ​ចោលតែ​ម្តង។

ទោះបីជា​មាន​ការ​តវ៉ា នឹងស្វែង​រ​កយុត្តិធម៌​ជូនចំពោះ​ខ្លួនឯង និងនារីៗ​ឯទៀតក៏ដោយ តែលោក​យាយ Mercury 13 កាលណោះ​បានត្រឹមតែ​ការខកចិត្ត និងមានអារម្មណ៍​ថា ត្រូវបានគេ​បោកប្រាស​ប៉ុណ្ណោះ។ ជាចុងក្រោយ​ស្ត្រីរុស្ស៊ីម្នាក់​ឈ្មោះ Valentina Tereshkova (កាលណោះ​ស្ថិតក្នុង​សហភាពសូវៀត ដែលជាគូប្រជែង​ផ្នែកអវកាស​ធំបំផុត​របស់​អាមេរិក) បានក្លាយ​ជានារី​ដំបូង ដែលបាន​ឡើងទៅកាន់​ទីអវកាស​នៅឆ្នាំ១៩៦៣៕

ប្រភព៖ វែបសាយកាណាដា cpc

ចែករំលែក